អាមេរិកនិងទួរគីជម្លៀសបុគ្គលិកការទូតចេញពីលីបី

អាមេរិកនិងទួរគីជម្លៀសបុគ្គលិកការទូតចេញពីលីបី - ảnh 1
អាមេរិកនិងទួរគីជម្លៀសបុគ្គលិកការទូតចេញពីលីបី


(VOVworld)-ចំពោះស្ថានភាពអស្ថិរភាពដ៏គ្រោះថ្នាក់នៅលីបី នាថ្ងៃទី២៦កក្កដា ក្រសួងការបរទេសអាមេរិកបានចេញសារាចរ ជម្លៀសមន្រ្តីនិងបុគ្គលិក ស្ថានទូតរបស់ខ្លួនចេញពីរដ្ឋធានី Tripoli ទាំងស្រុង។​ក្នុងសេចក្តីប្រកាស១ អ្នក នាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Maria Harf បានឲ្យដឹងថា បទ បញ្ជាជម្លៀសពោលខាងលើ បាននាំចេញដោយសារ ស្ថានភាពអំពើហឹង្សាកើត មានឡើងជាបន្តបន្ទាប់ ក្រោយពីការប៉ះទង្គិចរវាងកម្លាំងប្រឆាំងនៅជិតស្ថានទូត អាមេរិក។​

        ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនពលរដ្ឋរបស់ខ្លួន គួរតែផ្អាក ដំណើរមិនចាំបាច់ទៅកាន់លីបី ព្រមទាំងដាស់តឿនឲ្យពលរដ្ឋអាមេរិកនៅលីបី ចាកចេញពីប្រទេសនេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ