អាមេរិកនឹងធ្វើអធិបតីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអំពីកូវីដ-១៩ក្នុងសប្ដាហ៍ខាងមុខ
(VOVWORLD) - ក្រៅពីការជូនដំណឹងថា នឹងដឹកនាំកិច្ចប្រជុំនេះនៅថ្ងៃទី១០ វិច្ឆិកា លោករដ្ឋមន្រ្តី ការបរទេស Antony Blinken ក៏បានសន្យាថា នឹងរួមជាមួយសមភាគីនៃប្រទេសនានា ដោះស្រាយបញ្ហាវិសមភាពក្នុងការទទួលវ៉ាក់សាំងបង្ការកូវីដ-១៩។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី៥ ខែវិច្ឆិកា បាន ជូនដំណឹងថា លោកនឹងធ្វើអធិបតីដឹកនាំកិច្ចប្រជុំតាមប្រអនឡាញរបស់បណ្ដារដ្ឋមន្រ្តី ការបរទេសលើពិភពលោកក្នុងសប្ដាហ៍ខាងមុខដើម្បីពិភាក្សាអំពិស្ថានភាពជម្ងឺរាត ត្បាតកូវីដ-១៩។
ក្រៅពីការជូនដំណឹងថា នឹងដឹកនាំកិច្ចប្រជុំនេះនៅថ្ងៃទី១០ វិច្ឆិកា លោករដ្ឋមន្រ្តី ការបរទេស Antony Blinken ក៏បានសន្យាថា នឹងរួមជាមួយសមភាគីនៃប្រទេសនានា ដោះស្រាយបញ្ហាវិសមភាពក្នុងការទទួលវ៉ាក់សាំងបង្ការកូវីដ-១៩។ តាមលោករដ្ឋមន្រ្តី ការបរទេស Blinken ខ្លឹមសារផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សានឹងរួម មានការជំរុញកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញលើទូទាំងសកលលោក ហើយកសាង ឡើងវិញឲ្យបានប្រសើរជាងទៀតសំដៅទប់ស្កាត់ការគំរាមកំហែងផ្នែកសុខាភិបាលនៅពេលអនាគត ក៏ដូចជាសារសំខាន់នៃសន្តិសុខសុខាភិបាលចំពោះសន្តិសុខជាតិ ផងដែរ៕