អាមេរិកនិង​បណ្តាប្រទេសអឺរ៉ុបខាងជើង ផ្តល់កញ្ចប់ជំនួយដល់អ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៦ ខែតុលា បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Biden បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនជំនួយសន្តិសុខដល់អ៊ុយក្រែន ក្នុងអាណត្តិដែលនៅសេសសល់របស់លោក។ ប្រធានាធិបតី Biden បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ៤២៥លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន រួមមាន៖ មីស៊ីលពីអាកាសទៅលើដី រថពាសដែក និងគ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារមីស៊ីល។

អាមេរិកនិង​បណ្តាប្រទេសអឺរ៉ុបខាងជើង ផ្តល់កញ្ចប់ជំនួយដល់អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុបខាងជើងបានជួបជាមួយសមភាគីអ៊ុយក្រែន Andrii Syhiba នៅទីក្រុង Odessa ។ រូបថត៖ euromaidanpress.com

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ុយអែតបានឲ្យដឹងថា បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Sybiha រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុបខាងជើងបានអនុម័តលើកញ្ចប់ជំនួយដើម្បីពង្រឹងភាពធន់នឹងថាមពល និងឆ្លើយតបទៅនឹងតម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែនក្នុងរដូវរងាឆ្នាំនេះ។ តាមនោះ បណ្តាប្រទេសអឺរ៉ុបខាងជើងនឹងផ្តល់ទួរប៊ីន ម៉ាស៊ីនភ្លើង បន្ទះស្រូបពន្លឺព្រះអាទិត្យ ឧបករណ៍បំលែងសៀគ្វី និងប្រព័ន្ធកំដៅ ក៏ដូចជាជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ