អាមេរិកនឹងបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរីនៅលើសមុទ្រ Mediterranean

អាមេរិកនឹងបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរីនៅលើសមុទ្រ Mediterranean  - ảnh 1
អាមេរិកបានស្នើបំផ្លាញចោលមួយផ្នែកអាវុធគីមីក្នុងឃ្លាំងអាវុធប្រភេទ នេះរបស់រដ្ឋអំណាចស៊ីរីនៅលើសមុទ្រ  Mediterranean ។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា អង្គការហាមឃាត់អាវុធគីមី (OPCW) បានឲ្យ ដឹងថា៖ អាមេរិកបានស្នើបំផ្លាញចោលមួយផ្នែកអាវុធគីមីក្នុងឃ្លាំងអាវុធប្រភេទនេះរបស់រដ្ឋ
អំណាចស៊ីរីនៅលើសមុទ្រ Mediterranean ។ សេចក្តីប្រកាសនៃ OPCW បានលើក
ច្បាស់ថា៖ សកម្មភាពបំផ្លាញចោលអវុធគីមីធ្ងន់ចំនួន ៥ រយតោននឹងត្រូវបានដំណើរ
ការលើនាវាមួយរបស់អាមេរិកលើសមុទ្រ​ Mediterranean។ សម្ព័ន្ធក្រុមហ៊ុនចំនួន ៣៥ នឹងចូលរួមការបំផ្លាញចោលបរិមានអាវុធគីមីស្រាលចំនួន ៨ រយតោនផ្សេងទៀត។
តាមគំរោង ការបំផ្លាញ ចោលឃ្លាំងអាវុធ គីមីរបស់ស៊ីរីនឹងសម្រេចនាថ្ងៃទី ៣០ មិថុនា
ឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ