អាមេរិកនិងបារាំងអះអាងទំនាក់ទំនងសម្ព័ន្ធមិត្តប្រពៃណី

អាមេរិកនិងបារាំងអះអាងទំនាក់ទំនងសម្ព័ន្ធមិត្តប្រពៃណី - ảnh 1
ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងអាមេរិកនិងបារាំងបានមានការបំរ៉ែបំរួលនិងត្រូវបានឡើងកំពស់ថ្មីមួយ។ (Image: Vietnam+)

(VOVworld) – ចែករំលែកបណ្ដាតំលៃនិងផលប្រយោជន៍រួម ទំនាក់ទំនងសម្ព័ន្ធមិត្ត
រវាងអាមេរិកនិងបារាំងបានមានការបំរ៉ែបំរួលនិងត្រូវបានឡើងកំពស់ថ្មីមួយ។ នេះគឺជាការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama និងសម
ភាគីបារាំង លោក Francois Hollande ក្នុងបទសម្ភាសរួមដែលត្រូវបាន ចុះផ្សាយ
លើកាសែត “Washington Post” របស់អាមេរិកនិងកាសែត “Le Monde” របស់បារាំង
នាថ្ងៃទី ១០ កុម្ភៈ។ ក្នុងបទសម្ភាស ថ្នាក់ដឹកនាំទាំង ២ រូបបានចាត់​ទុកថា៖ ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងវ៉ាស៊ីងតោននិងប៉ារីសបានស្តែងចេញយ៉ាងដ៏ជ្រាល
ជ្រៅក្នុងបញ្ហាសន្តិសុខនៅទ្វីបអាហ្វ្រិក ក៏ដូចជា ការខំប្រឹងប្រែងកំទេចកំលាំង
ប៉ះបោវដែល មានទំនាក់ទំនងជាមួយបណ្ដាញភេវរកម្ម Al-Qaeda នៅ Mali និង
ការដោះ​ស្រាយស្ថានភាពអស្ថិរភាពនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ ថ្នាក់
ដឹកនាំទាំង ២ រូបនេះក៏បានឲ្យដឹងទៀតថា៖ ប្រទេសទាំង ២ កំពុងសហប្រតិបត្តិការ
កែលំអរទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីសំដៅពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត។ ប្រធានា
ធិបតី បារាំង លោក Hollande កំពុងបំពេញទស្សនកិច្ចនៅអាមេរិក។ នាថ្ងៃទី ១១ កុម្ភៈ ថ្នាក់ដឹកនាំបានពិភាក្សាអំពីបញ្ហាអន្តរជាតិនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ