អាមេរិកនឹងផ្លាស់ស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅ Jerusalem នាចុងឆ្នាំ ២០១៩

(VOVWORLD) - នាថ្ងៃទី ២២ មករា អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ ប្រទេសនេះនឹងបំពស់ទីស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ទីក្រុង Jerusalem នាចុងឆ្នាំ ២០១៩។ 
អាមេរិកនឹងផ្លាស់ស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅ Jerusalem នាចុងឆ្នាំ ២០១៩ - ảnh 1 អាមេរិកនឹងផ្លាស់ស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅ Jerusalem នាចុងឆ្នាំ ២០១៩

(VOVworld) – នាថ្ងៃទី ២២ មករា អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ ប្រទេសនេះនឹងបំពស់ទីស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ទីក្រុង Jerusalem នាចុងឆ្នាំ ២០១៩។ ក្នុងបទសន្ទរកថានៅរដ្ឋសភាអ៊ីស្រាអែល លោក  Mike Pence បានជូនដំណឹងថា៖ នាប៉ុន្មានសប្តាហ៍ខាងមុខ វ៉ាស៊ីនតោននឹងជំរុញផែនការ បើកស្ថានទូតអាមេរិកប្រចាំនៅ Jerusalem ហើយនឹងបើកឲ្យដំណើរការមុនចុងឆ្នាំ ២០១៩ ប៉ុន្តែ លោករូបនេះមិនជូនដំណឹងពេលវេលាលំអិតទេ។ លោក Mike Pence ក៏បានអំពាវនាវឲ្យប៉ាឡេស្ទីន «វិលត្រឡប់មកតុចរចាវិញជាមួយអ៊ីស្រាអែល» ដែលត្រូវបានផ្អាកក្នុងរយៈពេលយូរអង្វែង។ ប្រតិកម្មចំពោះមុខបទសន្ទរកថារបស់លោក Mike Pence អ្នកនាំពាក្យនៃ ប្រធានាំធិបតីប៉ាឡេស្ទីន លោក  Mahmoud Abbas  លោក Nabil Abu Rdainah បានឲ្យដឹងថា៖ ប្រសិនបើ អាមេរិកមានគោលបំណងដើរតួនាទីជាអាជ្ញាកណ្ដាលក្នុងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារនោះគឺប្រទេសនេះត្រូវជាអ្នកជម្រុះសម្រួលសមភាពដែលប្រតិបត្តិតាមសេចក្តីសម្រេចចិត្តរបស់អន្តរជាតិ។ នាថ្ងៃដដែល តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសសហភាពអឺរ៉ុប  (EU)  លោកស្រី Federica Mogherini បានអះអាងថា៖ EU គាំទ្របំណងប្រាថ្នារបស់ប្រធានាធិបតីប៉ាឡេស្ទីនអំពីរដ្ឋប៉ាឡេស្ទីនដោយមានរដ្ឋធានីជាទីក្រុង Jerusalem ខាងកើត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ