អាមេរិកនឹងពិចារណាចំពោះការលើកលែងមួយចំនួនដែលទាក់ទង នឹងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់

(VOVWORLD) -សហរដ្ឋអាមេរិកមានបំណងចង់បញ្ជៀសភាពចលនាអស្ថិរភាពនៅទីផ្សារប្រេងរ៉ែ សកលលោកដោយដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ហើយក្នុងករណីមួយចំនួននឹងពិចារណាលើកលែងចំពោះបណ្តាប្រទេសដែលត្រូវការពេលវេលាដើម្បីកាត់បន្ថយ បរិមាណប្រេងរ៉ែដែលនាំចូលពីប្រទេសអ៊ីរ៉ង់ផងដែរ។
អាមេរិកនឹងពិចារណាចំពោះការលើកលែងមួយចំនួនដែលទាក់ទង នឹងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ - ảnh 1 រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin  

នាថ្ងៃទី១៦ ខែកក្កដា  រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បាន ប្រកាសថាអាមេរិកចង់ឱ្យបណ្តាប្រទេសកាត់បន្ថយបរិមាណប្រេងរ៉ែពីអ៊ីរ៉ង់ចុះ ដល់កំរិត ០ ក៏ប៉ុន្តែ អាមេរិកនឹងពិចារណាករណីលើកលែងមួយចំនួនទៀត ប្រសិនបើ ប្រទេសទាំងនេះមិនអាចធ្វើការងារនេះឲ្យបានឆាប់រហ័សនោះ។ លោក Steven Mnuchin ក៏បានអះញអាងថាទីក្រុងវ៉ាស៊ីនតោនសង្ឃឹមប្រទេស ទាំងនោះនឹងបង្កើនការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ប៉ុន្តែប្រសិនបើមានករណីពិសេសសនោះទេសហរដ្ឋអាមេរិកនឹងផ្ទៀងស្តាប់ផងដែរ។

រដ្ឋាភិបាលប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងដាស់តឿន បណ្តាប្រទេសនានាកាត់បន្ថយការនាំចូលប្រេងទាំងស្រុងពីអ៊ីរ៉ង់ចាប់តាំងពីខែវិច្ឆិកា កន្លងទៅខណៈដែលអាមេរិកដាក់ទណ្ឌកម្មទៅលើទីក្រុងTehran បន្ទាប់ពីថ្នាក់ ដឹកនាំអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ