អាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងស្ដារបទឈប់បាញ់នៅស៊ីរី

អាមេរិកនិងរុស្ស៊ីខំប្រឹងប្រែងស្ដារបទឈប់បាញ់នៅស៊ីរី - ảnh 1
សមរភូមិ Aleppo នៅស៊ីរី (រូបថត៖Alalam)

(VOVworld) - នាថ្ងៃទី២៩ មេសា សេតវិមានបានឲ្យដឹងថា អាមេរិកនិងរុស្ស៊ីកំពុង
ខំប្រឹងប្រែងស្ដារបទឈប់បាញ់នៅស៊ីរី ដែលកំពុងត្រូវរំលោភជាបន្តបន្ទាប់ក្នុងប៉ុន្មាន
 ថ្ងៃកន្លងទៅដោយការវាយប្រហារជាច្រើនបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់និង
រងរបួសនៅទីក្រុង Aleppo ភាគខាងជើងស៊ីរី។អ្នកនាំពាក្យសេតវិមានលោក Josh
Earnest ចាត់ទុកថា ការដែលបរិមាណករណីរំលោភបទឈប់បាញ់កាន់តែកើនឡើង
កំពុងបំបែកបំបាក់ការខំប្រឹងប្រែងចរចារនយោបាយអំពីស៊ីរី។
មុននោះ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានឲ្យដឹងថា ប្រទេសនេះនិង
អាមេរិកបានឯកភាពលើយន្តការឈប់បាញ់មួយនៅស៊ីរីចាប់តាំងពីរាត្រីថ្ងៃទី២៩
មេសា តាមម៉ោងស៊ីរី ដែលត្រូវបានអនុវត្តន៍នៅតំបន់នានានៅ Latakia និងតំបន់
ជាយទីក្រុង Damascus។នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov
 និងសមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទដើម្បី
ពិភាគ្សាអំពីវិធីពង្រឹងបទឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ