អាមេរិកនិងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសុវត្ថិភាពជើងហោះហើរនៅស៊ីរីយ៉ាងឆាប់ៗ

(VOVworld)-អាមេរិកនិងរុស្សីបានកំណត់ពេលវេលាចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសុវត្ថិភាពជើងហោះហើរលើដែនអាកាសរបស់ស៊ីរី ក្នុងកាលៈទេសៈដែល មហាអំណាចទាំងពីរនេះ កំពុងអនុវត្តបណ្តាយុទ្ធនាការវាយប្រហារតាមជើងអា កាសដោយឡែកតម្រង់ទៅលើអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS នៅស៊ីរី។ នាថ្ងៃ
ទី១៩តុលា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក វរសេនីយ៍ឯក Jeff Davis
បានឲ្យដឹងថា ភាគីទាំងពីរកំពុងខិតជិតទៅដល់កិច្ចព្រមព្រៀងចុងក្រោយ និង សេចក្តីកំណត់ក្នុងឯកសារនេះមិនមែនជាផ្នែកមួយក្នុងចំណោមនៃកិច្ចព្រមព្រៀង
សំខាន់ៗ ស្តីពី ការដែលប្រទេសទាំងពីរនឹងមានសកម្មភាពរួមនៅស៊ីរីឡើយ។
មន្ត្រីបញ្ចកោណរូបនេះ បានលើកច្បាស់ថា ប្រទេសទាំងពីរនៅមានការខ្វែង
គំនិតក្នុងបញ្ហាស៊ីរី ប៉ន្តេវ៉ាស៊ីនតោននិងម៉ូស្គូនឹងស្វែងរក អនុស្សរណៈមួយស្តីពី
បញ្ហានេះនាពេលខាង មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ