អាមេរិកនិងរុស្ស៊ីបានឯកភាពគ្នាថា ត្រូវមានជំនួបប្រាស្រ័យទាក់ទងគ្នានៅកំរិតខ្ពស់បំផុត

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Peskov បានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេសលោក Lavrov មានឱកាសជួបពិភាក្សារយៈពេលខ្លីជាមួយលោកប្រធានាធិបតី Biden នៅខាងក្រៅព្រឹត្តិការណ៍ផ្សេងៗ ហើយនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។
អាមេរិកនិងរុស្ស៊ីបានឯកភាពគ្នាថា ត្រូវមានជំនួបប្រាស្រ័យទាក់ទងគ្នានៅកំរិតខ្ពស់បំផុត - ảnh 1នកនាំពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov។ (រូបថត៖ Reuters)

នៅថ្ងៃទី១ ខែវិច្ឆិកា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov បានប្រកាសថា រុស្ស៊ី និងអាមេរិកបានឯកភាពគ្នាថា ចាំបាច់ត្រូវរៀបចំការជួបប្រាស្រ័យទាក់ទងគ្នានៅកំរិតខ្ពស់បំផុតរវាងប្រទេសទាំងពីរ ហើយបានវាយតម្លៃចំពោះសារៈសំខាន់នៃជំនួបនាពេលថ្មីៗនេះ រវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Peskov បានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេសលោក Lavrov មានឱកាសជួបពិភាក្សារយៈពេលខ្លីជាមួយលោកប្រធានាធិបតី Biden នៅខាងក្រៅព្រឹត្តិការណ៍ផ្សេងៗ ហើយនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោក Peskov បានអះអាងថា នេះគឺជាជំនួបពិភាក្សាដ៏សំខាន់មួយ ហើយជំនួបប្រាស្រ័យជាមួយភាគីអាមេរិកនឹងបន្តទៀត។

ក្រៅពិនេះ វិមានក្រឹមឡាំងមានក្តីសង្ឃឹមថា រុស្ស៊ីនិងអាមេរិកនឹងបន្តមានកិច្ចសន្ទនាសម្ងាត់ស្តីពីសន្តិសុខបណ្តាញអ៊ីនធឺរណេត។ លោក Peskov បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការពិគ្រោះយោបល់ផ្នែកសន្តិសុខបណ្តាញរវាងរុស្ស៊ីនិងអាមេរិកបានប្រព្រឹត្តិទៅជាបន្តបន្ទាប់ ដើម្បីរក្សាស្មារតីនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោកប្រធានាធិបតីអាមេរិក Joe Biden នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមិថុនាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ