អាមេរិកនិងរុស្ស៊ីឯកភាពអំពីផែនការឈប់បាញ់ថ្មីនៅស៊ីរី


អាមេរិកនិងរុស្ស៊ីឯកភាពអំពីផែនការឈប់បាញ់ថ្មីនៅស៊ីរី  - ảnh 1
អាមេរិកនិងរុស្ស៊ីឯកភាពអំពីផែនការឈប់បាញ់ថ្មីនៅស៊ីរី (VNA)

(VOVworld) – នាព្រឹកព្រលឹនថ្ងៃទី ១០ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry  បានបញ្ចប់ការចរ
ចារ ដែលអូសបន្លាយក្នុងរយៈពេល ១៣ ម៉ោងនៅទីក្រុង Geneva ស្វីស។
ភាគីទាំង ពីរបានឯកភាពអំពីផែនការឈប់បាញ់មួយនៅស៊ីរី ហើយបង្កើត
មូលដ្ឋានសំរាប់ ដំណើរការសន្តិភាពនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ថ្លែងមតិ
នៅសន្និសីទកាសែត រួមបន្ទាប់ពីការចរចារ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក  John Kerry បានប្រកាសថា៖ បទឈប់បាញ់ថ្មីនៅស៊ីរីគ្រោងនឹងចូល
ជាធរមានចាប់ពីម៉ោង ០ ថ្ងៃទី​ ១២ កញ្ញា ខាងមុខ។ អ្នកប្រមុខផ្នែកការ
ទូតអាមេរិកក៏បានជឿជាក់ថា៖ រុស្ស៊ី នឹងដាក់សម្ពាធទៅលើរដ្ឋាភិបាល
ស៊ីរីដើម្បីបញ្ចប់ជំលោះ វិលត្រឡប់មកតុចរចារ វិញដើម្បីឆ្ពោះទៅសន្តិភាព។
 ជាពិសេស លោក John Kerry បានឲ្យដឹងថា៖ ប្រសិនបើបទឈប់បាញ់ថ្មី
អាចត្រូវបានអនុវត្តក្នុងរយៈពេល ១ សប្តាហ៍ នោះ​គឺ អាមេរិកអាចសហ
ការជាមួយរុស្ស៊ីដើម្បីវាយប្រហារទៅលើទីតាំងរបស់អង្គការរដ្ឋ ឥស្លាម
ស្វ័យប្រកាស (IS) និងអង្គការភេរវកម្មរណសិរ្ស Al Nursa ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ