អាមេរិកនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ
(VOVWORLD) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេ រិកចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧មិថុនានោះ នាថ្ងៃទី២៦មិថុនា នៅរដ្ឋធានីវ៉ាស៊ីនតោន ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wilbur Ross ប្រធានតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងអតីតតំណាងពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូត Charlene Barshefsky។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក |
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wilbur Ross និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើឲ្យភាគីអាមេរិក ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងពិនិត្យពិចារណាពីការលើកលែងពន្ធសម្រាប់ផលិតផលអាលុយមីញ៉ូមដែលនាំចូលពីវៀតណាម។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក ជាអ្នកចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិកកាលពីឆ្នាំ២០០០មុននេះ លោក Vuong Dinh Hue បានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូត បន្តរួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកផងដែរ៕