អាមេរិកនិងហ្វីលីពីនរៀប​ចំ​ផែន​ការ​ធ្វើសមយុទ្ធយោធារួមគ្នាធំបំផុតដែល​មិនធ្លាប់មានតាំង​ពី​មុន​មក​

(VOVWORLD) - អាជ្ញាធរអាមេរិកនៅពីថ្ងៃទី ២២ ខែមីនាបានប្រកាសថា សហរដ្ឋអាមេរិកនិងហ្វីលីពីននឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតដែលមិនធ្លាប់មានតាំងពីមុនមក នៅក្នុងប្រទេសហ្វីលីពីននាសប្តាហ៍ក្រោយ សំដៅបង្ហាញពីទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។
អាមេរិកនិងហ្វីលីពីនរៀប​ចំ​ផែន​ការ​ធ្វើសមយុទ្ធយោធារួមគ្នាធំបំផុតដែល​មិនធ្លាប់មានតាំង​ពី​មុន​មក​ - ảnh 1ប្រភព៖ Navy Recognition

តាមនោះ ទាហានហ្វីលីពីននិងអាមេរិកចំនួនជិត ៩.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធរយៈពេល ១២ថ្ងៃ នៅលើកោះធំ Luzon ប្រទេសហ្វីលីពីន។ សមយុទ្ធឆ្នាំនេះបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែមីនា រួមមានខ្លឹមសារមួយចំនួនដូចជា សន្តិសុខដែនសមុទ្រ ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជំនួយមនុស្សធម៌-ការជួយសង្គ្រោះគ្រោះមហន្តរាយ។

មេបញ្ជាការកងទាហានម៉ារីនទី ៣ របស់អាមេរិក លោកឧត្តមសេនីយ Jay Bargeron បានឲ្យដឹងថា ភាគីទាំងពីរនឹងហ្វឹកហ្វឺនជាមួយគ្នាដើម្បីពង្រឹងនិងពង្រីកយុទ្ធសាស្ត្រ បច្ចេកទេស និងដំណើរការរួម សំដៅពង្រឹងសមត្ថភាពឆ្លើយតប ក៏ដូចជាសមត្ថភាពត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈមជាក់ស្តែង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ