អាមេរិកនិងអង់គ្លេសប្រតិកម្មចំពោះសារសហព័ន្ធឆ្នាំ ២០១៨ របស់រុស្ស៊ី
(VOVWORLD) - បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អានសារសហ ព័ន្ធ ២០១៨ នាថ្ងៃទី ១ មិនា សាធារណៈមតិអន្តរជាតិបានមានប្រតិកម្មចំពោះ សារចុងក្រោយក្នុងអាណត្តិប្រធានាធិបតីលើកទី ៣ របស់ថ្នាក់ដឹកនាំរុស្ស៊ី។
អាមេរិកនិងអង់គ្លេសប្រតិកម្មចំពោះសារសហព័ន្ធឆ្នាំ ២០១៨ របស់រុស្ស៊ី |
(VOVworld) – បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អានសារសហ ព័ន្ធ ២០១៨ នាថ្ងៃទី ១ មិនា សាធារណៈមតិអន្តរជាតិបានមានប្រតិកម្មចំពោះ សារចុងក្រោយក្នុងអាណត្តិប្រធានាធិបតីលើកទី ៣ របស់ថ្នាក់ដឹកនាំរុស្ស៊ី។ ពីវ៉ាស៊ីនតោន នាថ្ងៃដដែល អាមេរិកបានចោទប្រកាន់រុស្ស៊ីបានរំលោភទៅលើ បណ្ដាសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាពីសម័យកាលសង្គ្រាមត្រជាក់ ដោយការអភិវឌ្ឍអាវុធថ្មីដែលប្រធានាធិបតី Putin ហៅថា «ប្រភេទអាវុធមិនចេះចាញ់»។ ខណៈពេលនោះ វិមានបញ្ចកោណបានសង្កត់ធ្ងន់ថា៖ កងទ័ពអាមេ រិកបានត្រៀមរៀបចំយ៉ាងគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងមិនជាប្រការអ្វីក៏ដោយ។ នារសៀលថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson ក៏បានឲ្យដឹងថា៖ លោកចាត់ទុកការដែល ម៉ូស្គូឧទ្ទេសនាមបណ្ដាប្រភេទេអាវុធ ថ្មីតាមរយៈសារសហព័ន្ធរបស់ប្រធានាធិបតី Putin គឺជាទង្វើបង្ករឿងហេតុ ដែលអាចបង្កើនភាពតានតឹង៕