អាមេរិកនិងអ៊ីរ៉ង់ដំណើរការចរចារនុយគ្លេអ៊ែ
|
អាមេរិកនិងអ៊ីរ៉ង់ដំណើរការចរចារនុយគ្លេអ៊ែ (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៥ធ្នូ បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាមេរិកនិងអ៊ីរ៉ង់បានដំណើរ
ការចរចារនៅទីក្រុង Geneva (ស្វីស) ៣សប្ដាហ៍បន្ទាប់ពីបណ្ដាមហាអំណាចអន្តរជាតិ
បានខកខានពីកាល់កំណត់ចុងក្រោយស្វែងរកកិច្ចព្រមព្រៀងចុងក្រោយមួយស្ដីពី
កម្មវិធីនុយគ្លេអ៊ែរបស់ Tehran។ តាមប្រភពព័ត៌មានការទូតមួយបានបញ្ជាក់ថា ការ
ពិភាគ្សារវាងប្រទេសទាំងពីរប្រព្រឹត្តទៅនៅថ្នាក់អនុរដ្ឋមន្ត្រីនិងអូសបន្លាយក្នុងរយៈ
ពេល២ថ្ងៃ។បន្ទាប់នោះ នាថ្ងៃទី១៧ធ្នូខាងមុខនឹងប្រព្រឹត្តទៅសន្និសីទមួយដោយមាន
ការចូលរួមរបស់ដំណាងក្រុម P5+1 (រួមមានប្រទេសសមាជិកអចិន្ត្រៃយក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់) និងសហភាពអឺរ៉ុប (EU)។
ភាគីទាំងពីរបានឯកភាពអូសបន្លាយពេលវេលាចរចារបន្ថែម៧ខែគឺរហូតដល់ខែ
កក្កដាឆ្នាំ២០១៥។ តាមផែនការអ៊ីរ៉ង់និង P5+1 នឹងខំប្រឹងប្រែងសំដៅទទួលបានកិច្ច
ព្រមព្រៀងក្របខ័ណ្ឌមុនខែមិនាឆ្នាំ២០១៥និងបន្ទាប់នោះដំណើរការពិភាគ្សាមាត្រា
លំអិតនៃកិច្ចព្រមព្រៀងក្នុងរយៈពេល៣ខែមុនកាលកំណត់ចុងក្រោយគឺថ្ងៃទី១កក្កដា៕