|
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌិត ព្រះរាជទាយាទ Salman bin Sultal (Reuters) |
Vovworld-អាមេរិកសន្យារក្សានិងបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រនិងចីរភាពជាមួយអារ៉ាប៊ីសាអូឌិតដោយមិនអើពើដល់ការខ្វែងគំនិតថ្មីៗនេះរវាងប្រទេស
ទាំងពីរអំពីកម្មវិធីនុយគ្លែអ៊ែរបស់អ៊ីរ៉ង់និងវិបត្តិនយោបាយនៅស៊ីរី។
ថ្លែងមតិនៅជំនួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌិត
ព្រះរាជទាយាទ Salman bin Sultal ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីង
តោននាថ្ងៃទី២០មិនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel បាន
សង្កត់ធ្ងន់នូវសារសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការយោធាទ្វេភាគីទន្ទឹមនឹង
នោះអះអាងកិច្ចសន្យារបស់វ៉ាស៊ីងតោនចំពោះខឿនសន្តិសុខក្នុងដំបន់៕