អាមេរិកនិងអូស្រ្តាលីប្រឆាំងជំទាស់ការផ្លាស់ប្តូរសភាពដើមរបស់សមុទ្រខាងកើតនិង សមុទ្រ Hoa Tung ដោយឯតោភាគី
|
អាមេរិកនិងអូស្រ្តាលីប្រឆាំងជំទាស់ការផ្លាស់ប្តូរសភាពដើមរបស់សមុទ្រ
ខាងកើតនិង សមុទ្រ Hoa Tung ដោយឯតោភាគី(រូបថតៈ Vietnam+) |
(VOVworld)-នៅក្នុងសន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីការបរទេសនិងការពារ ជាតិអាមេរិក-អូស្រ្តាលី (AUSMIN 2014) ដែលប្រព្រឹត្តទៅនៅទីក្រុង Sydney
(អូស្រ្តាលី) នាថ្ងៃទី១២សីហា ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម
ដោយលើកច្បាស់ថា អាមេរិកនិងអូស្រ្តាលីប្រឆាំងជំទាស់សកម្មភាពផ្លាស់ប្តូរ សភាពដើមលើសមុទ្រខាងកើត និងសមុទ្រ Hoa Tung ដោយឯកតោភាគី តាម
រយៈការគំរាមកំហែង ឬប្រើប្រាស់អំពើហឹង្សា។ សេចក្តីថ្លែងការណ៍ AUSMIN
2014 បានអះអាងថា ភាគីទាំងពីរនឹងទទួលផលប្រយោជន៍រួម ក្នុងការរក្សា
សន្តិភាព និងសេ្ថរភាព គោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មស្របច្បាប់។ សេចក្តី
ថ្លែងការណ៍ រួមនេះ ក៏បានអំពាវនាវភាគទាំងអស់ដែលមានជំលោះនៅសមុទ្រ
ខាងកើត និង សមុទ្រ Hoa Tung ត្រូវអត់ធ្មត់និងដេញតាមសេចក្តីប្រកាសអធិប
តេយ្យភាពតំបន់ ដែនដីរបស់ខ្លួន តាមច្បាប់អន្តរជាតិ រួមមាន អនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រ (UNCLOS ) ឆ្នាំ១៩៨២។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់
នូវសារៈសំខាន់ចំពោះ ភាគីនានាកំពុងមានជំលោះលើសមុទ្រខាងកកើត ដែលបានចែងក្នុងសេចក្តីថ្លែង ការណ៍អំពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC)ព្រមទាំងអំពាវនាវ ចិន “មិនដំណើការរាល់សកម្មភាព
ធ្វើឲ្យបញ្ហាស្មុគ្រស្មាញថែមទៀត និងបង្កើនជំលោះដែលជះ ឥទ្ធិពលដល់
សន្តិភាពនិងសេ្ថរភាព”។ អាមេរិកនិងអូស្តា្រលី ក៏បានលើកទឹកចិត្ត ចំពោះបណ្តា
ប្រទេសដែលកំពុងមានជំលោះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ឲ្យឆាប់
បានការស្រុះស្រួលគ្នាអំពីប្រភេទសកម្មភាពអាចទទួលយកបាន និងប្រភេទ
សកម្មភាព ណាមួយត្រូវជៀសវាងក្នុងបណ្តាតំបន់កំពុងមានជំលោះផងដែរ៕