អាមេរិកនាំចូលផ្លែគូលេននិងផ្លែមៀនពីវៀតណាម
|
អាមេរិកនាំចូលផ្លែគូលេននិងផ្លែមៀនពីវៀតណាម (រូបថតៈ vtv) |
(VOVworld)-ផ្លែគូលេននិងផ្លែមៀនស្រស់របស់វៀតណាម បានជ្រៀតចូល ទៅទី
ផ្សារអាមេរិកជាលើកដំបូង ក្រោយពីសេចក្តីប្រកាសជាផ្លូវការរបស់ ក្រសួងកសិ
កម្មអាមេរិក ដោយបានអនុញ្ញតិនាំចូលមុខទំនិញទាំងពីរពោលខាងលើជាផ្លូវការ។ លក្ខខ័ណ្ឌដែលក្រសួងកសិកម្មអាមេរិកនាំចេញរួមមាន ផ្លែគូលេននាំចូលពីវៀត
ណាម ត្រូវបានដាំដុះលើតំបន់ដីដែលបានចុះ បញ្ជីរឈ្មោះក្រោមការតាមដាន
របស់នាយកដ្ឋានការពារដំណាំវៀតណាម សំដៅ ធានាថាផ្លែនេះគ្មានជំងឺ។ ពេល
ដែលនាំចេញ ផ្លែគូលេននិងផ្លែមៀននេះ ត្រូវ ភ្ជាប់មកជាមួយវិញ្ញាបនបត្រ
របស់នាយកដ្ឋានការពារដំណាំវៀតណាម ដោយបញ្ជាក់ថា ផលិតផលនេះស្រប
តាមសេចក្តីកំណត់។ លើសពីនេះទៅ ទៀត ផលិតផលទាំងនេះ ត្រូវគោរពរាល់
ការកំណត់ដ៏តឹងរឹងអំពីមរិមាណ ថ្នាំការពារដំណាំផងដែរ។
សេចក្តីសម្រេចរបស់ក្រសួងកសិកម្មអាមេរិកមានសុពលភាពចាប់ពីថ្ងៃ ទី៦
តុលា១០១៤ខាងមុខ៕