អាមេរិកបើកចំហរនូវលទ្ធភាពបន្តដាក់ពង្រាយទាហាននៅភាគខាងជើងស៊ីរី
(VOVWORLD) - អាមេរិកប្រហែលនឹងរក្សាស្ថិរភាពដោយដាក់ពង្រាយចំនួនទាហានប្រមាណ ៥០០ នាក់នៅភាគខាងជើងប្រទេសស៊ីរី។ នេះជាសេចក្តីប្រកាសរបស់មន្រ្តីជាន់ខ្ពស់មួយរូបនៅមន្ទីរបញ្ចកោនបានផ្សាយចេញកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ក្នុងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសដកកងទ័ពទាំងអស់ចេញពីប្រទេសមជ្ឈិមបូព៌ានេះ។
ទាហានអាមេរិក (រូបថត៖ AFP/TTXVN) |
ប្រធានក្រុមប្រឹក្សានៃនាយអគ្គសេនាធិការដ្ឋានកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានសង្កត់ធ្ងន់ថាប្រហែលជាមានទាហានប្រមាណ ៥០០ ឬ ៦០០ នាក់ត្រូវបានរក្សានៅប្រទេសស៊ីរី ប៉ុន្តែចំនួននេះប្រហែលជាតិចជាង ១.០០០ នាក់។ យោងតាមលោកឧត្តមសេនីយ៍ Mark Milley បានឲ្យដឹងថា ប្រសិនបើអាមេរិកមិនបន្តដាក់ពង្រាយទាហាននៅទីនេះ អង្គការភារវកម្មរដ្ឋឥស្លាមស្វ័យប្រកាស IS អាចងើបឈរឡើងវិញផងដែរ៕