អាមេរិកបើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មទាក់ទិនដល់រុស្ស៊ីនិងជំលោះនៅ អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី២០ មិថុនា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសរាយបញ្ជី ឈ្មោះបុគ្គលនិងអង្គការចំនួន៣៨ចូលក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មដោយមាន ការទាក់ទិនដល់រុស្ស៊ីនិងបញ្ហាជំលោះនៅអ៊ុយក្រែន។
អាមេរិកបើកទូលាយបញ្ជីឈ្មោះដាក់ទណ្ឌកម្មទាក់ទិនដល់រុស្ស៊ីនិងជំលោះនៅ អ៊ុយក្រែន - ảnh 1ថ្នាក់ដឹកនាំភាគីភាគតិចនៅព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ក្នុងសន្និសីទកាសែតនាថ្ងៃទី១៣ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២០ មិថុនា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសរាយបញ្ជី ឈ្មោះបុគ្គលនិងអង្គការចំនួន៣៨ចូលក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មដោយមាន ការទាក់ទិនដល់រុស្ស៊ីនិងបញ្ហាជំលោះនៅអ៊ុយក្រែន។ការដាក់ទណ្ឌកម្មថ្មីបំផុតនេះតម្រង់ទៅលើមន្ត្រី ក្រុមហ៊ុនអ៊ុយក្រែននិងរុស្ស៊ី ដែលអាមេរិកចោទប្រកាន់ថា បានជួយរុស្ស៊ីរឹតបន្តឹងការត្រួតពិនិត្យនៅឧបទ្វីបគ្រឹម ជាតំបន់ដែលរុស្ស៊ីច្របាច់ បញ្ចូលគ្នាកាលពីឆ្នាំ២០១៤។រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin លើកច្បាស់ថា វិធានការពោលខាងលើសំដៅរក្សាការដាក់សម្ពាធទៅលើរុស្ស៊ីដើម្បីឆ្ពោះ ទៅដំណោះស្រាយការទូតមួយ ហើយអាមេរិកនឹងមិនលុបចោលបទដាក់ ទណ្ឌកម្មនេះ ប្រសិនបើរុស្ស៊ីមិនឆ្លើយតបនឹងការសំណូមពរនានាក្នុងកិច្ចព្រម ព្រៀង Minsk៕

ប្រតិកម្មទៅវិញ

ផ្សេងៗ