អាមេរិកបញ្ជាក់ត្រៀមខ្លួនជាស្រេចចរចា ជមួយរុស្ស៊ីនិងចិនអំពីសន្ធិសញ្ញាអាវុធថ្មី
(VOVWORLD) - កាលពីថ្ងៃទី ២ ខែមិថុនា ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចរក្សាដែនកំណត់នៃចំនួន ក្បាលគ្រាប់នុយក្លេអ៊ែរ តាមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ប្រសិនបើរុស្ស៊ីក៏មានការបោះជំហានស្រដៀងគ្នា។
ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan។ (រូបថត៖ ZUMA Press) |
សេចក្ដីថ្លែងការណ៍ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាប្រចាំនៃសមាគមគ្រប់គ្រងអាវុធអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោណ។ លោកក៏បានអំពាវនាវឱ្យទីក្រុងម៉ូស្គូចូលរួមសន្ធិសញ្ញាថ្មីដើម្បីជំនួសឲ្យ New START ដែលនឹងអស់សុពលភាពនៅឆ្នាំ ២០២៦។ មន្ត្រីសេតវិមានរូបនេះក៏បានបញ្ជាក់ផងដែរ ថា ទីក្រុងវ៉ាស៊ីនតោណត្រៀមខ្លួនជាស្រេចដើម្បីចរចាលើសន្ធិសញ្ញាថ្មីជាមួយប្រទេស ចិនដោយមិនត្រូវការលក្ខខ័ណ្ឌចាប់បង្ខំនោះទេ។
គួរឲ្យជម្រាបបន្ថែមទៀតថា រុស្ស៊ីនិងអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញា New START កាលពីឆ្នាំ២០១០។ តាមកិច្ចព្រមព្រៀងនេះ រុស្ស៊ី និងអាមេរិកទទួលខុស ត្រូវក្នុងការផ្លាស់ប្តូរទិន្នន័យគ្រប់ជ្រុងជ្រោយ រួមទាំងចំនួន និងលក្ខណៈនៃប្រព័ន្ធ សព្វាវុធជារៀងរាល់ ៦ ខែម្តង។ ប្រទេសទាំងពីរបានសន្យាកាត់បន្ថយឃ្លាំងអាវុធយុទ្ធ សាស្ត្ររបស់ខ្លួន ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី ១.៥៥០ គ្រាប់ មីស៊ីលផ្លោងអន្តរទ្វីប (ICBM) មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SLBM) និងយន្តហោះ ទម្លាក់គ្រាប់បែកធុនធ្ងន់ (TB) មិនលើសពី ៧០០ ផងដែរ។ នៅខែកុម្ភៈ ឆ្នាំ ២០២១ រុស្ស៊ី និងសហរដ្ឋអាមេរិកបានពន្យាពេលសន្ធិសញ្ញានេះរយៈពេល ៥ ឆ្នាំទៀត៕