អាមេរិកបញ្ជូនបន្ថែមទាហាចំនួន១ពាន់៥រយនាក់ទៀតទៅកាន់អ៊ីរ៉ាក់
|
ទាហានអាមេរិកនៅ Kirkuk, Iraq (រូបថតៈReuters ) |
(VOVworld)-ប្រធានាធិបនតីអាមេរិកទើបនឹងសម្រេចផែនការ ដោយ បញ្ជូនទា
ហានចំនួន១ពាន់៥រយនាក់ទៅកាន់អ៊ីរ៉ាក់ ដើម្បីជួយឧបត្ថម្ភរដ្ឋអំណាច Baghdad
និងកម្លាំងជាជន Kurd ដែលកំពុងប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមស្វ័យ ប្រកាស
(IS)។ សេចក្តីជូនដំណឹងរបស់វិមានសរបានលើកច្បាស់ថា ទាហាន ទាំងនេះ
មិនអនុវត្តន៍តួនាទីជាអ្នកប្រយុទ្ធទេគឺគ្រាន់តែអនុវត្តន៍ភារកិច្ច ហ្វឹកហាត់ ទីប្រឹក្សា
និងជួយបណ្តាកម្លាំងសន្តិសុខនៅអ៊ីរ៉ាក់ប៉ុណ្ណោះ។ទន្ទឹមនឹង ផែនការពោលខាង
លើ រដ្ឋអំណាចរបស់ប្រធានាធិបតិអាមេរិក Barack Obama ក៏បានសំណូមពររដ្ឋ
សភា អនុម័តផែនការបំពេញបន្ថែមប្រាក់ចំនួន ៥,៦ពាន់ លានដុល្លារ សម្រាប់
មូលនិធីហ្វឹកហាត់និងបំពាក់អាវុធសម្រាប់អ៊ីរ៉ាក់៕