អាមេរិកបញ្ឈប់ការលក់គ្រាប់បែកចង្កោមសំរាប់អារ៉ាប់ប៊ីសាអូឌីត

អាមេរិកបញ្ឈប់ការលក់គ្រាប់បែកចង្កោមសំរាប់អារ៉ាប់ប៊ីសាអូឌីត - ảnh 1
គ្រាប់បែកចង្កោមរបស់អាមេរិកត្រូវបានប្រើប្រាស់នៅយេម៉ែន (រូបថត៖scmp.com)

(VOVworld) - រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack Obama បាន បញ្ឈប់
ការលក់គ្រាប់បែកចង្កោមសំរាប់អារ៉ាប់ប៊ីសាអូឌីតក្នុងកាលៈទេសៈដែលមានព័ត៌មាន
ថា ប្រភេទអាវុធនេះកំពុងធ្វើឲ្យការខូចខាតស៊ីវិលកើនឡើងនៅ យេម៉ែន។ទស្សនាវដ្ដី
 Foreign Policy នាថ្ងៃទី២៨ ឧសភា បានដកស្រង់សម្ដីរបស់ មន្ត្រីអាមេរិកឲ្យដឹងថា
 សេតវិមានបានបញ្ឈប់ការលក់ប្រភេទអាវុធនេះសំរាប់ អារ៉ាប់ប៊ីសាអូឌីតដែលមុន
នេះសំដៅជួយឧបត្ថម្ភប្រទេសនេះក្នុងការប្រយុទ្ធ ប្រឆាំងក្រុមឧទ្ទាមជន Shiite នៅ
យេម៉ែន។គ្រាប់បែកចង្កោមជាប្រភេទអាវុធមាន កម្លាំងបំផ្លិចបំផ្លាញលើផ្ទៃដីដ៏ធំ
ទូលាយ។អង្គការការពារសិទ្ធិមនុស្សពិភពលោកជាច្រើនបានរិះគន់ការប្រើប្រាស់
គ្រាប់បែកចង្កោមក្នុងសង្គ្រាមគឺអំពើដ៏សាហាវឃោឃៅ ហើយកំពុងចលនាហាម
ឃាត់ប្រភេទអាវុធនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ