អាមេរិកបដិសេដសំណើរបស់កូរ៉េខាងត្បូងស្តីពីការចែករំលែកថវិការការពារជាតិ

(VOVWORLD) - នាថ្ងៃទី ២០ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថាលោកបានបដិសេដសំណើរបស់កូរ៉េខាងត្បូងស្តីពីការចែករំលែកថវិការ ការពារជាតិ ដើម្បីរក្សាប្រតិបត្តិការរបស់ទាហាន អាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើងនៅប្រទេសនេះ។
អាមេរិកបដិសេដសំណើរបស់កូរ៉េខាងត្បូងស្តីពីការចែករំលែកថវិការការពារជាតិ - ảnh 1 រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo (ឆ្វេង) និងសមភាគីអាមេរិកលោក Mark Esper (ស្តាំ) នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកប្រទេសថៃ (រូបថតៈ AFP / TTXVN)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក Trump បានលើកច្បាស់ថា ប្រទេសកូរ៉េខាងត្បូងគួរតែ “បង់ចំណាយមួយផ្នែកធំសម្រាប់កិច្ចខិតខំប្រឹងប្រែងវិភាគទានរបស់អាមេរិកនៅទីនេះ ជាពិសេសនៅពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងដ៏អស្ចារ្យនោះ អ្វីទាំងអស់ត្រូវតែមាន "យុត្តិធម៌និងត្រង់" ។

គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះស៊ើបការណ៍ជាបន្តបន្ទាប់នៅកូរ៉េខាងត្បូង បន្ទាប់ពីស.ប.ប កូរ៉េ បានបង្កើនសកម្មភាពយោធារបស់ខ្លួន ក្នុងបរិបទដែលមិនទាន់សម្រេចបាននូវការវិវឌ្ឍន៍ណាមួយក្នុងការចរចារនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោននោះឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ