អាមេរិក៖បាតុកម្មក្លាយទៅជាអំពើរហឹង្សា
|
អាមេរិក៖បាតុកម្មក្លាយទៅជាអំពើរហឹង្សា (Reuters) |
Vovworld-មជ្ឈដ្ឋានមន្ត្រីអាមេរិកនាថ្ងៃទី៧ធ្នូបានឲ្យដឹងថា បណ្ដាបាតុកម្មនៅ
រដ្ឋ California ប្រឆាំងជំទាស់ករណីប៉ូលីសសម្លាប់ជនសង្ស័យអាមេរិកដើមកំណើត
អាហ្វ្រិកនាពេលកន្លងមកបានក្លាយទៅជាអំពើរហឹង្សា ខណៈដែលបាតុករបាន
កំទិចបំផ្លិចបំផ្លាញហាងនានា គប់វត្ថុផ្សេងៗដែលធ្វើឲ្យបុគ្គលិកប៉ុលីសរងរបួស។
អ្នកនាំពាក្យប៉ូលីស Jennifer Coats បានឲ្យដឹងថា ប៉ូលីសនៅដំបន់ Berkeley បាន
ប្រើប្រាស់ផ្សែងចំហាយហិលដើម្បីទប់ទល់នឹងបាតុករ។ តាមលោកស្រី Coats ថា
នាបច្ចុប្បន្នមិនទាន់ច្បាស់បរិមាណមនុស្សត្រូវចាប់ខ្លួននិងរងរបួសឡើយ។
មុននោះនាយប់ថ្ងៃទី៦ធ្នូបាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំនៅទូទាំងប្រទេស
អាមេរិកក្នុងរាត្រីទី៤ជាបន្តបន្ទាប់ដើម្បីប្រឆាំងជំទាស់សាលក្រមរបស់តុលាការ
ដោយមិនកាត់ទោសប៉ូលីស Daniel Pantaleo ជាអ្នកដែលមានសកម្មភាពធ្ងន់ដៃ
ខណៈចាប់ខ្លួនបុរស Eric Garner នៅទីក្រុង New York នាថ្ងៃទី១៧កក្កដាដែលធ្វើ
ឥ្យលោកត្រូវស្លាប់៕