អាមេរិកប្តឹងដៃគូពាណិជ្ជកម្មឡើងអង្គការ WTO

(VOVWORLD) -នាថ្ងៃទី១៦ ខែកក្កដា អាមេរិកបានប្តឹងដៃគូពាណិជ្ជកម្មមួយចំនួនឡើងអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ដែលទាក់ទងនឹងវិធានការតបតវិញនឹងបណ្តាប្រទេសទាំងនេះដោយសារអាមេរិកបានវាយពន្ធលើទំនិញនិងលោហធាតុនាំ ចូល។
អាមេរិកប្តឹងដៃគូពាណិជ្ជកម្មឡើងអង្គការ WTO - ảnh 1 តំណាង ពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer (រូបថត៖ Baoquocte.vn)

សេតវិមានបានអះអាងថា ក្នុងបរិបទឱនភាពពាណិជ្ជកម្មរវាងអាមេរិកនិងបណ្តា ប្រទេសទាំងនេះកាន់តែធំឡើង នោះការដែលទីក្រុងវ៉ាស៊ីនតោនវាយពន្ធគឺ សមភាព ក៏ប៉ុន្តែវិធានការតបតវិញគឺមិនអាចទទួលយកបានឡើយ។ តំណាង ពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថា គោលនយោបាយ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពិតជាស្របច្បាប់និងសមភាព ទាំងស្រុងប្រសិនបើយោងតាមច្បាប់អាមេរិក និងបទបញ្ញត្កិពាណិជ្ជកម្មអន្តរជាតិ ។មន្ត្រីរូបនេះក៏បានបញ្ជាក់ថាវិធានការវាយពន្ធទាំងនេះគឺបំពានលើសេចក្តី កំណត់របស់អង្គការ  WTO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ