អាមេរិកបានចោទប្រកាន់ចិនដែលឆ្លៀតយកឱកាសនៃវិបត្តិ COVID-19 ដើម្បីបន្តអាកប្បកិរិយាបង្ករឿងហេតុ

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃទី ២២ ខែមេសា បានឡើងសម្លេងចោទប្រកាន់ចិនបានឆ្លៀតយកឱកាសដែលពិភពលោកកំពុងផ្តោតលើការទប់ទល់ជាមួយ Covid-19 ដើម្បីបន្ត បង្ករឿងហេតុ។

ថ្លែងទៅកាន់មជ្ឍដ្ឋានអ្នកកាសែត នាថ្ងៃទី ២២ ខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា ចិនកំពុងបង្ខិតបង្ខំប្រទេសជិតខាងរបស់ខ្លួន នៅសមុទ្រខាងកើត រួមទាំងបុកលិចនាវានេសាទរបស់វៀតណាមទៀតផង។ យោងតាម លោក Pompeo សហរដ្ឋអាមេរិកប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះទង្វើសម្លុតរបស់ចិន ហើយសង្ឃឹមថាប្រទេសផ្សេងទៀតក៏ធ្វើការប្រឆាំងជំទាស់ចិនឲ្យត្រួវមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។  លោក Pompeo បាននិយាយថា លោកនឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសឡាវ តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយបណ្តាប្រទេសសមាជិកអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ