អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ

អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ - ảnh 1
អាមេរិកបន្តរៀបចំសមយុទ្ធ ពស់វែកមាស នៅថៃ (Reuters)


        Vovworld-អាមេរិកមានផែនការបន្តរៀបចំការធ្វើសមយុទ្ធប្រចាំឆ្នាំមាន​ឈ្មោះ
ពស់វែកមាស នៅថៃនាឆ្នាំ២០១៦ដោយមិនអើពើរការព្រួយ​បារម្ភថា​រដ្ឋអំណាចថ្មី
​របស់​បាងកក់កំពុងស្វែងរកវិធានការផ្អាក់ដំណើរការស្ដារ​ប្រជាធិបតេយ្យនៅ
ប្រទេសនេះ។ ថ្លែងមតិនៅសម័យដោះសារនៃរដ្ឋសភា​អាមេរិក​នា​​ថ្ងៃទី១១​មិថុនា
លោក Scott Marciel មន្ត្រីជាន់ខ្ពស់នៃក្រសួងការ​បរទេសអាមេរិកបានសង្កត់ធ្ងន់
ទៅលើតួនាទីសំខាន់នៃការសមយុទ្ធពោលខាងលើចំពោះអាមេរិកនិងដំបន់។ ប៉ុន្តែ
ទ្រង់ទ្រាយការសមយុទ្ធឆ្នាំខាងមុខនឹងអាច​តូច​ជាងដោយសារស្ថានភាព
នយោបាយនៅថៃ។ ការសមយុទ្ធពោលខាងលើជា​ការ​ហ្វឹកហាត់យោធាពហុភាគី
ធំបំផុតរបស់អាមេរិកនៅដំបន់អាស៊ី-អាគ្នេយ៍ដែលបាន​រៀបចំជាលើកដំបូងនាឆ្នាំ
១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ