អាមេរិកបានបញ្ជូលជាផ្លូវការកងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ចូលក្នុងបញ្ជី អង្គការភេរវកម្ម

(VOVWORLD) - យោងតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយលើទស្សនាវដ្ដី Federal Register (ប្រទេសអាមេរិក) កាលពីថ្ងៃទី ១៥ ខែមេសាបានឲ្យដឹងថា អាមេរិកបានបញ្ជូលជាផ្លូវការកងកម្លាំងការពារបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ចូលក្នុងបញ្ជីអង្គការភេរវកម្មបរទេស។
អាមេរិកបានបញ្ជូលជាផ្លូវការកងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ចូលក្នុងបញ្ជី អង្គការភេរវកម្ម - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

នាពេលបច្ចុប្បន្ន IRGC គឺជាអង្គការសន្តិសុខដែលមានអំណាចបំផុតនៅ ប្រទេសអ៊ីរ៉ង់ ហើយក៏មានតួនាទីអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងចាត់វិធានការដែលមាន លក្ខណៈនិមិត្តរូប ប៉ុន្តែវាក៏មិនធ្លាប់មានកាលពីមុននោះដែរ។ កាយវិការនេះរបស់លោក Donald Trump ត្រូវបានប្រទេសអ៊ីរ៉ង់ថ្កោលទោសជាភ្លាមៗ និងធ្វើឲ្យមតិសាធារណៈមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារតបតវិញសំដៅទៅលើ  កងកម្លាំងអាមេរិកផងដែរ។ មានប្រទេសជាច្រើនបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់លោក Donald Trump ។ គួរបញ្ជាក់ថាក្នុងសេចក្តីប្រកាសថ្ងៃទី១០ ខែមេសា ក្រសួងការបរទេសអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់    អាមេរិកគឺមិនសមស្របនិងមិននាំមកនូវស្ថេរភាពនៅតំបន់មជ្ឈឹមបូព៌ានៅឡើយទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ