អាមេរិកបានបដិសេធផែនការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ


អាមេរិកបានបដិសេធផែនការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ - ảnh 1
អាមេរិកបានបដិសេធផែនការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ កញ្ញា មន្ត្រីជាន់ខ្ពស់​មិនបញ្ចេញឈ្មោះរបស់ប៉ាឡេស្ទីន មួយនាក់បានឲ្យដឹងថា៖ អាមេរិកបានបដិសេធផែនការនយោបាយរបស់ប្រធានាធិ
បតី Mahmoud Abbas អំពីការបង្កើតរដ្ឋប៉ាឡេស្ទីន​ឯករាជ្យមួយ ព្រមទាំង ព្រមានអំពី ផលវិបាកនៃផែនការពោលខាងលើអាចកើតមានឡើងផងដែរ។ សមាជិកនៃគណៈ
កម្មាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Ahmed Majdalani បានប្រកាសថា៖
ប្រសិនបើ អាមេរិកបដិសេធផែនការរបស់ប៉ាឡេស្ទីន ប្រទេសនេះនឹងស្នើរឲ្យក្រុម
ប្រឹក្សាសន្តិសុខនៃ អ.ស.ប. ធ្វើអ​ន្តរគមន៍ដើម្បីបញ្ចប់ការទន្ទ្រាន់កាន់កាប់របស់
អ៊ីស្រាអែលលើតតំបន់ដែនដីនៃប៉ាឡេស្ទីន។ ក្នុងករណី ក្រុមប្រឹក្សាសន្តិសុខនៃ
អ.ស.ប. បដិសេធសំណូមពរពោលខាងលើ ប៉ាឡេស្ទីននឹងឆ្លៀតការគាំទ្ររបស់
សហគមន៍អន្តរជាតិ ព្រមទាំង នឹងចូលរួមអង្គការនិងសន្ធិសញ្ញាអន្តរជាតិទាំងឡាយ
។ មុននោះ កិច្ចប្រជុំមួយ រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងប្រធានក្រុមចរចាររបស់​ប៉ាឡេស្ទីន លោក Saeb Erekat អំពីផែនការពោលខាង
លើត្រូវបានរៀបចំឡើង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ