អាមេរិកបានប្រកាសកញ្ចប់ជំនួយថ្មីដែលមានតម្លៃ ២០០ លានដុល្លារសម្រាប់អ៊ុយក្រែន
(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែធ្នូ បានប្រកាសកញ្ចប់ជំនួយថ្មីមួយដែលមានតម្លៃ ២០០ លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងប្រធានាធិបតីអាមេរិក Joe Biden ។ រូបថត៖ New York Times ។ |
យោងតាមក្រសួងការបរទេសអាមេរិក កញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនរួមមានគ្រាប់រំសេវប្រឆាំងយន្តហោះ ប្រដាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើងធំ មីស៊ីលការពារដែនអាកាស និងឧបករណ៍សម្រាប់ហ្វឹកហាត់ និងដឹកជញ្ជូន។ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រសិនបើសភាមិនធ្វើសកម្មភាពនោះទេ វានឹងក្លាយជាកញ្ចប់ជំនួយសន្តិសុខចុងក្រោយដែលសហរដ្ឋអាមេរិកអាចផ្តល់ឲ្យអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅអាមេរិក ហើយនេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោកប្រធានាធិបតី Zelensky ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុម័តលើច្បាប់បន្ថែមថវិកាជំនួយសម្រាប់អ៊ុយក្រែននិងអ៊ីស្រាអែល។ គំរោងច្បាប់នេះមិនបានទទួលការគាំទ្រពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋទេ៕