អាមេរិកបានព្រមានអំពីការរស់រានឡើងវិញរបស់ IS នៅអ៊ីរ៉ាក់និងស៊ីរី
(VOVWORLD) - នាថ្ងៃទី ៦ ខែសីហា ក្រសួងការពារជាតិអាមេរិកបានព្រមានថាអង្គការភេរវករ“ រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS) កំពុងឆ្លៀតយកបរិបទដែលអាមេរិកដកកងទ័ពរបស់ខ្លួនទេ ដើម្បីធ្វើឲ្យរស់រានឡើងវិញអង្គការនេះនៅប្រទេសស៊ីរី ក៏ដូចជាពង្រឹងកងកម្លាំងរបស់ខ្លួននៅប្រទេសជិតខាងអ៊ីរ៉ាក់ផងដែរ។
អង្គការភេរវករ“ រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS) (រូបថត៖ TTXVN) |
យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណបានឲ្យដឹងថា ទោះបីជាបាត់បង់ការគ្រប់គ្រងនៅទឹកដីដែលពួកគេហៅថា «រដ្ឋឥស្លាម» នៅអ៊ីរ៉ាក់និងស៊ីរីក៏ដោយ ក៏ប៉ុន្តែក្រុម IS បានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការងើបឡើងវិញនៅអ៊ីរ៉ាក់និងកំពុងរស់រានឡើងវិញនៅប្រទេសស៊ីរីផងដែរ។ របាយការណ៍នេះក៏បានអះអាងថាហេតុផលដែល IS អាចប្រមូលផ្តុំនិងរក្សាប្រតិបត្តិការនៅក្នុងប្រទេសទាំងពីរនេះ គឺដោយសារកម្លាំងសន្តិសុខក្នុងតំបន់នៅតែមិនអាចរក្សាយុទ្ធនាការក្នុងរយៈពេលវែងបានឡើយ ព្រមទាំងធ្វើយុទ្ធនាការជាច្រើនព្រមៗគ្នា ឬក៏រក្សាទឹកដីដែលពួកគេដណ្តើមបានពី IS ផងដែរ៕