អាមេរិកបានលុបចោលការយកពន្ធលើអាលុយមីញ៉ូមនិងដែកថែបរបស់ប្រទេសកាណាដានិងម៉ិកស៊ិក

(VOVWORLD) - នាថ្ងៃទី ១៧ ខែឧសភា សហរដ្ឋអាមេរិកនិងកាណាដាបានឯកភាពលុបចោលការយកពន្ធលើអាលុយមីញ៉ូមនិងដែកថែបរបស់គ្នា ដែលគេបានចាត់ទុកថានេះគឺជាគោលនយោបាយមួយដែលបានបង្កឱ្យមានការខ្វែងគំនិតរវាងដៃគូដ៏ជិតស្និទ្ធទាំងពីរនេះក្នុងរយៈពេលកន្លងទៅ។
អាមេរិកបានលុបចោលការយកពន្ធលើអាលុយមីញ៉ូមនិងដែកថែបរបស់ប្រទេសកាណាដានិងម៉ិកស៊ិក - ảnh 1 អាមេរិកបានលុបចោលការយកពន្ធលើអាលុយមីញ៉ូមនិងដែកថែបរបស់ប្រទេសកាណាដានិងម៉ិកស៊ិក

នាថ្ងៃដដែលនេះ ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក (SE) បានប្រកាសថាសម្រេចបាននូវកិច្ចព្រមព្រៀងមួយជាមួយអាមេរិកស្តីពីការលុបចោលការយកពន្ធនាំចូលលើមុខទំនិញអាលុយមីញ៉ូមនិងដែកថែបដែលទីក្រុងវ៉ាស៊ីនតោនបានអនុវត្តចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៨ ក្នុងក្របខ័ណ្ឌនៃមាត្រា ២៣២ នៃច្បាប់ពាណិជ្ជកម្មបើកទូលាយរបស់អាមេរិក។ ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកបានអះអាងសារជាថ្មីម្តងទៀតអំពីគោលជំហររបស់ខ្លួនស្តីពីការធានធ្វើសមាហរណកម្មផលិតកម្មនិងប្រកួតប្រជែងនៅអាមេរិកខាងជើង ព្រមទាំងវាយតម្លៃចំពោះកិច្ចព្រមព្រៀងស្តីពីការលុបចោលការយកពន្ធសម្រាប់អាលុយ មីញ៉ូមនិងដែកថែប នឹងត្រួសត្រាយផ្លូវនិងជួយសម្រួលសំរាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងម៉ិកស៊ិក- អាមេរិក - កាណាដា (USMCA) ដែលជាកំណែថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ