អាមេរិកបានអះអាងនូវទស្សនៈអំពីសមុទ្រខាងកើត។
(VOV) /  
|
អាមេរិកបានអះអាងនូវទស្សនៈអំពីសមុទ្រខាងកើត។ (petrotimes.com) |
VOV-អាមេរិកបានប្រឆាំងជំទាស់រាល់សកម្មភាពចាប់បង្ខំកំរាមកំហែងរឺប្រើ
ប្រាស់អំពើហឹង្សាដើម្បីអនុវត្តសេចក្តីប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតនិងសង្ឃឹមថាដំណើរការចរចារអំពីក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើតរវាងចិន
និងអាស៊ាននឹងចាប់ផ្ដើមយ៉ាងឆាប់រហ័ស។ នេះជាសេចក្តីប្រកាសរបស់ឧបការីស្ដីទីរដ្ឋមន្ត្រីការបរទេសអាមេរិក Joe Yun នៅសិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាង
កើតនាថ្ងៃទី៦មិថុនានៅទីក្រុងវ៉ាស៊ីនតោណ អាមេរិក។ លោកបានលើកច្បាស់
ថាអាមេរិកមិនជ្រៀតជ្រែកបណ្ដសេចក្តីប្រកាសអធិបតេយ្យភាពដែនដីនៅ
សមុទ្រខាងកើតប៉ុន្តែយកចិត្តទុកដាក់ដល់ការដោះស្រាយជំលោះក្នុងបញ្ហានេះ។
លោក Yun បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសអធិបតេយ្យភាពណាក៏ត្រូវផ្អែកលើ
ច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអន្តរជាតិច្បាប់សមុទ្រស្តីពី(UNCLOS)។
អាមេរិកយកចិត្តទុកដាក់ដល់សេរីភាពខាងនាវាចរណ៍និងការធានាសកម្មភាពអាជីវកម្ម
ស្របច្បាប់បណ្ដាប្រភពធនធាននៅសមុទ្រខាងកើត។ អាមេរិកប្រឆាំងជំទាស់គ្រប់
សកម្មភាពឯកតោភាគីសំដៅផ្លាស់ប្តូរស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រខាងកើតក្នុង
កាលៈទេសៈដែលប្រទេសជាច្រើនកំពុងប្រកាសអធិបតេយ្យភាពនៅដំបន់នេះ។
“យើងខ្ញុំចាត់ទុកថា គ្មានប្រទេសណាបានប្រើប្រាស់វិធានការចាប់បង្ខំគំរាមកំហែងពិសេសគឺប្រើប្រាស់អំពើហឹង្សាដើម្បីអនុវត្តសេចក្តីប្រកាសអធិបតេយ្យ
ភាព។ ជំនួសទៅនោះ បណ្ដាភាគីត្រូវប្រើប្រាស់សន្តិវិធីដូចជាចរចារការទូតរឺតាម
រយៈប្រទេសអជ្ញាកណ្ដាលទី៣រឺការកាត់ក្តីរបស់អជ្ញាកណ្ដាលអន្តរជាតិ។ ក្នុង
ករណីមានជំលោះរវាងប្រទេសទាំងពីរ ប្រសិនបើភាគីម្ខាងសំរេចចិត្តប្រើប្រាស់
ឧបករកត្តិយុតនោះ ភាគីសេសសល់មិនត្រូវគំរាមកំហែងរារាំងការនាំជំលោះទៅ
កាត់ក្តីនៅអជ្ញាកណ្ដាលអន្តរជាតិទេ៕”
-VOV