អាមេរិកប្រកាសការផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីជាមូយបណ្ដាប្រទេសអាស៊ាន


អាមេរិកប្រកាសការផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីជាមូយបណ្ដាប្រទេសអាស៊ាន - ảnh 1
អាមេរិកប្រកាសការផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីជាមូយបណ្ដាប្រទេសអាស៊ាន (VNA)

(VOVworld) – នាថ្ងៃទី ២ តុលា សារព័ត៌មានអាមេរិកបានឲ្យដឹងថា៖ នៅសន្និសីទ
 ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិរវាងអាមេរិក-អាស៊ានដែលបានប្រព្រឹត្តទៅ
 នាចុងសប្តាហ៍កន្លងទៅនៅ Hawaii អាមេរិកបានប្រកាសការផ្តើមគំនិតសន្តិសុខ
ថ្មីជាមួយប្រទេសអាស៊ានទាំងឡាយ។ តាមគេហទំព័រព័ត៌មាន «The Diplomat»
 រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានប្រកាសផែនការនា
អនាគតរបស់វិមានបញ្ចកោណជាមួយប្រទេសអាស៊ាននានា។ វ៉ាស៊ីនតោនបាន
សង្កត់ធ្ងន់ថា៖ សន្និសីទលើកនេះគឺជាភ័ស្តុតាងនៃសារៈសំខាន់របស់អាស៊ានក្នុង
យុទ្ធសាស្ត្រ «សា្តរតុល្យភាពឡើងវិញ» នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់រដ្ឋ អំណាច
ប្រធានាធិបតី Barack Obama ក៏ដូចជា ការបង្កើនកំលាំងយោធាអាមេរិក
នៅតំបន់នេះនាពេលខាងមុខ។ តាមផ្តើមគំនិតសន្តិសុខនាវាចរណ៍ថ្មីនេះ
អាមេរិកនឹងទទួលរៀបចំព្រឹត្តិការណ៍មួយចំនួនជាមួយអាស៊ានដែលទាក់ទិន
ដល់ វិស័យនេះ​ ក្នុងនោះ មានការសន្ទនានាវាចរណ៍អាស៊ាននិងការហ្វឹកហាត់
លើក កំពស់ចំណះដឹងអំពីនាវាចរណ៍។ ក្រៅពីនោះ កំលាំងការពារឆ្នេរសមុទ្រ
របស់ អាមេរិកនឹងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនាវាចរណ៍ជាមួយ
ប្រទេស អាស៊ាននានា ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ