អាមេរិកប្រកាសចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មទៅគុយបាឡើងវិញ

អាមេរិកប្រកាសចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មទៅគុយបាឡើងវិញ - ảnh 1
អាមេរិកប្រកាសចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មទៅគុយបាឡើងវិញ (Image: VNA)

(VOVworld) - នាថ្ងៃទី ១៧ ធ្នូ ក្រសួងការបរទេសអាមេរិកបានប្រកាសជាផ្លូវការ
 កិច្ចព្រមព្រៀងទ្វេភាគីបង្កើតសេវ៉ាកម្មអាកាសចរណ៍ពាណិជ្ជកម្មរវាងអាមេរិកនិង
 គុយបា។ សេចក្តីប្រកាសនៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ កិច្ចព្រម
 ព្រៀងនេះនឹងបើកចេញឱកាសសំរាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកលក់សំបុត្រ
ទៅគុយបាផ្ទាល់លើគេហទំព័ររបស់ខ្លួន ព្រមទាំង បង្កលក្ខណៈងាយ ស្រួលសំរាប់
ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។ នេះគឺជាកិច្ចព្រម ព្រៀង
ពាណិជ្ជកម្មធំបំផុតរវាងអាមេរិកនិងគុយបាគិតតាំងពីដំណើរការប្រក្រតី ទំនាក់
ទំនងត្រូវបានចាប់ផ្តើមនាឆ្នាំ ២០១៤ មក។ តាមគំរោង ឯកសារនេះនឹងត្រូវ
បានចុះហត្ថលេខាមុនចុងឆ្នាំ ២០១៥៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ