អាមេរិក​​ប្រកាសជំ​ងឺអ៊ុត​ស្វាគឺ​ជា​​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ

(VOVWORLD) - ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺអ៊ុតស្វា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃទី ៤ ខែសីហា បានប្រកាសថា ជំងឺនេះជាភាពអាសន្នផ្នែកសុខភាពសាធារណៈ។
អាមេរិក​​ប្រកាសជំ​ងឺអ៊ុត​ស្វាគឺ​ជា​​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ - ảnh 1ប្រជាជនអាមេរិករង់ចាំដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វានៅទីក្រុងញូវយ៉ក។ (AFP/TTXVN)

សេចក្តីប្រកាសនេះ នឹងជំរុញឱ្យមានកញ្ចប់ថវិកាថ្មី ជួយឧបត្ថម្ភការប្រមូលទិន្នន័យ និងអនុញ្ញាតឱ្យដាក់ពង្រាយបុគ្គលិកបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Xavier Becerra បានណែនាំឲ្យប្រជាជនអាមេរិកមានការប្រុងប្រយ័ត្ន និងជួយគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរសុខាភិបាលដើម្បីឆ្លើយតបទៅនឹងជំងឺអ៊ុតស្វានេះ។

រហូតមកដល់ពេលនេះ មានករណីឆ្លងជំងឺអ៊ុតស្វាប្រមាណ ៧,០០០នាក់ នៅតាមរដ្ឋភាគច្រើននៃសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកជំនាញបានឲ្យដឹងថា បរិមាណករណីឆ្លងជំងឺពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារតែរោគសញ្ញាពិបាករកឃើញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ