អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង
|
អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង |
(VOV)_នាថ្ងៃទី៣០ កក្កដា មន្ត្រីកងទ័ពអាមេរិក លោក Eric Fanning បានប្រ
កាសថា៖ ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង នៅបន្តប្រព្រឹត្តទៅ
ក្នុងខែសីហា ខាងមុខ ដោយមិនអើពើដល់ការព្រមានពីសាធារណរដ្ឋ ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ ។ មុននោះ នាថ្ងៃទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់មួយរូបរបស់សាធារណរដ្ឋ
ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានព្រមានថា៖ បណ្ដាការធ្វើសមយុទ្ធរវាងអាមេរិក
និងកូរ៉េខាងត្បូង បានក្លាយទៅជាអំពើបង្ករឿងហេតុ និងជំរុញអោយព្យុងយ៉ាងត្រូវ
ត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមមួយ។ លោក Eric Fanning ដែលកំពុងបំពេញទស្សន
កិច្ចនៅប្រទេសម៉ាឡេស៊ី បានបដិសេធន៍ព័ត៌មានពោលខាងលើ ហើយសង្កត់ធ្ងន់ថា៖
សកម្មភាពនេះរួមចំណែករក្សាស្ថិរភាពក្នុងតំបន់តែប៉ុណ្ណោះ៕