អាមេរិកប្រកាសផ្ដល់ជំនួយយោធា ៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធា ជាង ៨ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមមានអាវុធ គ្រាប់រំសេវ និងឧបករណ៍យោធា ទំនើបជាច្រើន។ មេដឹកនាំអាមេរិករូបនេះក៏បានបញ្ជាក់ជាថ្មីថា ជំនួយឧបត្ថម្ភសម្រាប់អ៊ុយក្រែននៅតែជាអាទិភាពកំពូលរបស់អាមេរិក។

អាមេរិកប្រកាសផ្ដល់ជំនួយយោធា ៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន - ảnh 1ទាហានអ៊ុយក្រែននៅក្នុងពិធីផ្ទេរសម្ភារៈយោធា និងសព្វាវុធធុនធ្ងន់នៅក្រុងគៀវ (រូបថត៖ TTXVN)

ជំនួយសរុបប្រហែល ៥,៥ ពាន់លានដុល្លារ ភាគច្រើននឹងត្រូវបានបែងចែក មុនដំណាច់ឆ្នាំសារពើពន្ធរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៣០ ខែកញ្ញា។ ទន្ទឹមនឹងនេះ ប្រាក់ដែលនៅសល់ត្រូវបានបែងចែកនៅក្រោមគំនិតផ្តួចផ្តើមគាំទ្រសន្តិសុខអ៊ុយក្រែន   តាមនោះ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចទិញអាវុធពីក្រុមហ៊ុននានា ដើម្បីឧបត្ថម្ភដល់ អ៊ុយក្រែន ជំនួសឱ្យការដកអាវុធចេញពីឃ្លាំង។

កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងការផ្តល់ឲ្យអ៊ុយក្រែនជាលើកដំបូងជាមួយ នឹងគ្រាប់បែក មានឈ្មោះថា Joint Standoff Weapon ដែលមាន ចម្ងាយរហូតដល់ ១៣០ គីឡូម៉ែត្រ និងប្រព័ន្ធការពារអាកាស យន្តហោះគ្មានមនុស្សបើក និងប្រភេទគ្រាប់រំសេវជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ