អាមេរិកប្រកាសផែនការជួយឧបត្ថម្ភប្រទេសលីបេរីយ៉ាកំចាត់ជំងឺអេបូឡា

អាមេរិកប្រកាសផែនការជួយឧបត្ថម្ភប្រទេសលីបេរីយ៉ាកំចាត់ជំងឺអេបូឡា - ảnh 1
អាមេរិកប្រកាសផែនការជួយឧបត្ថម្ភប្រទេសលីបេរីយ៉ា
កំចាត់ជំងឺអេបូឡា (រូបថតៈ TTXVN)

(VOVworld)-ក្នុងការខំប្រឹងប្រែងទប់ទល់នឹងជំងឺអេបូឡាដែលកំពុងរីករាលដាល
 នៅអាហ្រ្វិកខាងលិច អាមេរិកបានរៀបចំផែនការដាក់ពង្រាយទាហានជាង១ពាន់
នាក់ទៅកាន់លីបេរីយ៉ា ជាប្រទេសដែលកំពុងរង់ឥទ្ធិពលពីជំងឺដ៏គ្រោះថ្នាក់នេះខ្លាំង
បំផុត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាននាថ្ងៃទី៣០កញ្ញា អ្នកនាំ ពាក្យវិមាន
បញ្ចកោណ ឧត្តមសេនីយ៍ត្រីកងទ័ពជើងទឹក John Kirby បានឲ្យដឹង ថា ទាហាន
ជាង៧០០នាក់នឹងត្រូវបានបញ្ចូនទៅរដ្ឋធានី Monrovia របស់លីបេរីយ៉ា នាចុងខែ
តុលា។ តាមផែនការ កងកម្លាំងនេះនឹងមានភារកិច្ចជួយឧបត្ថម្ភបណ្តាស្ថាប័ន
ស៊ីវិលរបស់អាមេរិកដែលកំពុងបំពេញការងារនៅប្រទេសសាម៉ី។ ក្នុងពេលជាមួយ
គ្នានោះ​ វិស្វករយោធា នឹងមានភារកិច្ចជួយកសាងមូលដ្ឋានព្យាបាល ជំងឺ
អេបូឡានៅតំបន់នានាដែលកំពុងរងឥទ្ធិពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ