អាមេរិកប្រកាសរាល់គោលនយោបាយអាទិភាពចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក
|
លោក Daniel Russel (រូបថតៈ Yonhap/TXTVN) |
(VOVworld)-នាថ្ងៃទី៥កុម្ភៈ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហា
អាស៊ី-ប៉ាស៊ីហ្វិក លោក Daniel Russel បានធ្វើជាអធិបតីសន្និសីទកាសែត ក្រោម
ប្រធានបទ “រាល់គោលនយោបាយអាទិភាពរបស់អាមេរិកចំពោះតំបន់អាស៊ី -ប៉ា ស៊ីហ្វិកក្នុងឆ្នាំ២០១៥” នៅរដ្ឋធានីវ៉ាស៊ីងតោន។ លោក Russel បានអះអាងថា រដ្ឋាភិបាលអាមេរិកបានលាតត្រដាងអនុវត្តជាបន្តគោលនយោបាយ “បង្វែទិស”ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រការនេះបានបញ្ជាក់តាមរយៈកញ្ចប់សំណើរ ថវិការដែលប្រធានាធិបតីអាមេរិកទើបនឹងប្រកាសនាដើមសប្តាហ៍នេះ ក្នុងនោះ ថវិការជួយឧបត្ថម្ភបរទេសសម្រាប់តំបន់អាស៊ី -ប៉ាស៊ីហ្វិកកើន៨%។
ទាក់ទិនដល់ស្ថានភាពនៅសមុទ្រខាងកើត លោក Russel បានសង្កត់ធ្ងន់ ជាថ្មីម្តងទៀតកាយវិការរបស់អាមេរិកគឺ អព្យាក្រិត ប៉ុន្តែវ៉ាស៊ីងតោនប្រឆាំង ជំទាស់ការប្រព្រឹត្តរបស់ចិន៕