អាមេរិកប្រកាសអនុញ្ញាតឲ្យបោះទុនវិនិយោគនៅសាធារណរដ្ឋប.ប.ក ប្រសិនបើព្យុងយ៉ាងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ
(VOVWORLD) -ប្រសិនបើសាធារណរដ្ឋ ប.ប.កយល់ព្រមបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ទាំងស្រុង នោះ នឹងនាំមូកនូវការបន្ធូរស្រាលវិធានការដាក់ទណ្ឌកម្ម តម្រង់លើសាធារណរដ្ឋប.ប.ក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននាំចេញសេចក្ដីប្រកាសនេះ នាថ្ងៃទី ១៣ ឧសភា។ ក្នុងការឆ្លើយសម្ភាសន៍មួយតាមរយៈកាណាល់ទូរទស្សន៍ Fox News ប្រមុខក្រសួងការបរទេសអាមេរិកបានអះអាងថា៖ វ៉ាស៊ីនតោណ នឹងអនុវញ្ញាតឲ្យសហគ្រាសឯកជននៃប្រទេសខ្លួនបោះទុនវិនិយោគនៅព្យុងយ៉ាង និងជួយឧបត្ថម្ភកូរ៉េខាងជើងស្ថាបនាប្រព័ន្ធថាមពលបម្រើជីវភាពរស់នៅ។ ក្រៅពីនេះ អាមេរិកត្រៀមខ្លួនជាស្រេចវិនិយោគលើគម្រោងការណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ដើម្បីធានាប្រភពផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាជន សាធារណរដ្ឋប.ប.ក ប្រសិនបើព្យុងយ៉ាងឆ្លើយតបនឹងតម្រូវការរបស់វ៉ាស៊ីនតោណ។
សេចក្ដីប្រកាសរបស់ប្រមុខរដ្ឋមន្ត្រីការបរទេសអាមេរិកពោលខាងលើត្រូវបាននាំចេញក្នុងស្ថានភាព ជំនួបកំពូលរវាងអាមេរិក និង សាធារណរដ្ឋប.ប.ក ជាលើកដំបូង គ្រោងនឹងប្រព្រឹត្តិទៅនៅសិង្ហបុរីនាថ្ងៃទី ១២ មិថុនាផងដែរ៕