អាមេរិកប្រឆាំងជំទាស់ការហាមប្រាមរបស់ចិនចំពោះសកម្មភាពនេសាទត្រីលើសមុទ្រខាងកើត

អាមេរិកប្រឆាំងជំទាស់ការហាមប្រាមរបស់ចិនចំពោះសកម្មភាពនេសាទត្រីលើសមុទ្រខាងកើត - ảnh 1
អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki : អាមេរិកប្រឆាំងជំទាស់ការហាមប្រាមសកម្មភាពនេសាទត្រីលើសមុទ្រខាងកើតរបស់ចិន
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី​៩ មករា ក្រសួងការបរទេសអាមេរិកមានប្រតិកម្ម ប្រឆាំងជំទាស់ជាផ្លូវការចំពោះការដែល៖ ចិនអនុវត្តរាល់វិធានការហាមប្រាម សកម្មភាពនេសាទត្រីលើសមុទ្រខាងកើត ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៤។ ភាគីអាមេរិកបានចាត់ទុកថា៖ កាយវិការនេះរបស់ចិនមានចរិតលក្ខណៈបង្ករឿង ហេតុនិងជាអំពើគ្រោះថ្នាក់មួយ។ ថ្លែងមតិក្នុងសន្និសីទការសែតមួយ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានសង្កត់ធ្ងន់ថា៖ ចិនមិនបាន នាំចេញការពន្យល់ណាមួយឡើយឬមូលដ្ឋានណាមួយឡើយតាមច្បាប់អន្តរជាតិ សំរាប់ការហាមឈាត់នាវាចរណ៍ពោលខាងលើ។ នាខែ វិច្ឆិការ ឆ្នាំ ២០១៣
ស្ថាប័ននិតិបញ្ញត្តិខេត្ត Hainan របស់ចិនបានអនុម័តលើរាល់ការកំណត់ដែលទាម
ទាឲ្យនាវានេសាទត្រីបរទេសទាំងឡាយត្រូវសុំការអនុញ្ញត្តិរបស់រដ្ឋអំណាចខេត្ត
Hainan មុនពេលធ្វើសកម្មភាពលើសមុទ្រខាងកើតដែលជាកន្លែងដែលចិន
ប្រកាសជាតំបន់គ្រប់គ្រងរដ្ឋបាលថ្មីនៃខេត្ត Hainan៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ