អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas
|
អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ មិនា ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងប្រឆាំង ជំទាស់សេចក្តីសម្រេចរបស់រដ្ឋាភិបាល Venezuela ដែលបានស្នើរឲ្យថា៖ ក្នុងអំឡុង
១៥ ថ្ងៃ ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Caracas ត្រូវកាត់បន្ថយ ៨០% នៃបរិមាណ កម្មាភិបាលបុគ្គលិក។ សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសអាមេរិក ត្រូវបាននាំចេញ បន្ទាប់ពី រដ្ឋមន្ត្រីការបទេស Venezuela លោកស្រី Delcy Rodriguez បានផ្ញើរកំណត់ទូតដោយស្នើរឲ្យស្ថានទូតអាមេរិកត្រូវកាត់បន្ថយបរិមាណបុគ្គលិកពី
១០០ នាក់នាប្ចុប្បន្នរុះនៅត្រឹមតែ ១៧ នាក់ ដើម្បីសមស្របនឹងបរិមាណបុគ្គលិក
នៃស្ថានទូត Venezuela ប្រចាំនៅអាមេរិក។ មុននោះ Caracas ក៏បានអនុវត្តយន្តការ
ទិដ្ឋការចាប់បង្ខំចំពោះប្រជាពលរដ្ឋអាមេរិករួមមានភ្ញៀវទេសចរណ៍អាមេរិកសំដៅ
តបតវិញការធ្វើអន្តរាគមន៍របស់វ៉ាស៊ីនតោនចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនេះ។
Venezuela បានបដិសេធផ្តល់ទិដ្ឋការឲ្យរាល់មន្ត្រីអាមេរិកក្នុងនោះមានអតីតប្រធានា
ធិបតីអាមេរិក លោក George W.Bush និងព្រឹទ្ធសមាជិកចំនួន ២ នាក់ទៀត លោក
Marco Rubio និងលោក Bob Menendez ផងដែរ។
ក្រៅពីនោះ Caracas បានស្នើរឲ្យបណ្ដាអ្នកការទូតអាមេរិកត្រូវសូមការ អនុញាត្តពី
រដ្ឋាភិបាល Venezuela មុនពេលជួបប្រាស្រ័យជាមួយបណ្ដាក្រុមនយោបាយប្រឆាំង
ផងដែរ។ Venezuela បានចោទប្រកាន់វ៉ាស៊ីនតោនក្នុងដំណើការ “សង្គ្រាមសេដ្ឋកិច្ច”
ប្រឆាំង Caracas និងឈរនៅខាងក្រោយរាល់សកម្មភាពបង្ករ អស្ថិរភាពនៅប្រទេស
អាមេរិកឡាទីនខាងត្បូងនេះ។ រដ្ឋាភិបាលអាមេរិកបានរិះគន់បណ្ដាការចោទប្រកាន់
របស់ Caracas គឺខុសពីការពិតនឹងគ្មានមូលដ្ឋាន ប៉ុន្តែ មិនទាន់នាំចេញប្រត្តិកម្ម
ជាក់ស្តែងណាមួយចំពោះមុខរាល់ការដាក់ទណ្ឌកម្មរបស់ Venezuela នៅឡើយ៕