អាមេរិកផ្តល់អាទិភាពលើបញ្ហាធានាសន្តិសុខរបស់អ៊ីស្រាអែលក្នុងការចរចារ សន្តិភាពជាមួយអ៊ីរ៉ង់
(VOVworld)-សន្តិសុខរបស់អ៊ីស្រាអែលជាអាទិភាពចម្បងក្នុងការចរចារសំដៅ ទប់
ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរង់និងក្រុម P5+1(រួមមានអាមេរិក អង់
គ្លេស បារំាង រុស្ស៊ី ចិននិងអាល្លឺម៉ង) សម្រេចបានកិច្ចព្រមព្រៀងដំបូង។នេះជាការ
អះអាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry ជាមួយមជ្ឈដ្ឋានមន្រ្តីអ៊ីស្រា
អែល ក្នុងដំណើរទស្សនកិច្ចមជ្ឈឹមប៉ូព៌ាសំដៅជំរុញដំណើការសន្តិភាពរវាងអ៊ីស្រា
អែលនិងប៉ាឡេស្ទីន។
|
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល Benjamin Netanyahu និង
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Kerryក្នុងសន្និសីទកាសែត១
(រូបថតៈ AFP) |
ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin
Netanyahu នៅ Jerusalem នាថ្ងៃទី៥ធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Kerry
អះអាងថា៖ វ៉ាស៊ីងតោនឯកភាពថា បណ្តាមហាអំណាចត្រូវសម្រេចបាន កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយអ៊ីរ៉ង់។ នាពេលខាងមុខ អាមេរិកនឹងបន្តការពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល សំដៅឆ្ពោះទៅកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយដោយសមស្របជាមួយផលប្រយោជន៌របស់ភាគីនីមួយៗ៕