អាមេរិកពង្រីកបទដាក់ទណ្ឌកម្មលើរុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែឧសភា រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និង អង្គភាពរុស្ស៊ីជាង ៣០០ ដែលពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។ 
ក្រសួងពាណិជ្ជកម្ម អាមេរិកបានបំពេញបន្ថែមក្រុមហ៊ុនរុស្ស៊ីចំនួន ៦៩ ក្រុមហ៊ុន ១ ដែលមានទីស្នាក់ការ នៅអាមេនី និងក្រុមហ៊ុន ១ ដែលមានទីស្នាក់ការនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ទៅក្នុង បញ្ជីដាក់ទណ្ឌកម្មពាណិជ្ជកម្ម ដោយមូលហេតុគាំទ្រកងទ័ពរុស្ស៊ី ព្រមទាំងផ្អាកជា បណ្ដោះអាសន្ននូវការនាំចេញទំនិញប្រើប្រាស់ជាច្រើនប្រភេទទៅកាន់ប្រទេសរុស្ស៊ី។
ក្នុងពេលជាមួយគ្នានោះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ បុគ្គលចំនួន ២២ និងអង្គភាពចំនួន ១០៤ ខណៈដែលក្រសួងការបរទេសបានដាក់ ទណ្ឌកម្មលើបុគ្គល អង្គភាព នាវា និងយន្តហោះជិត ២០០។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ សហរដ្ឋអាមេរិក និងប្រទេសចំនួន ៣៧ ផ្សេងទៀត បាន អនុវត្តន៍វិធានការរឹតត្បិតលើការនាំចេញដែលមិនធ្លាប់មានពីមុនមក លើទីក្រុងម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ