អាមេរិកពិចារណាការប្រកាសឯកសារសម្ងាត់មួយចំនួនអំពីការវាយប្រហារភេរវកម្ម ១១ខែកញ្ញា

(VOVWORLD) - ដោយសារតែការជជែកគ្នាផ្នែកច្បាប់ រដ្ឋបាលអាមេរិកតាំងពីមុនមក បានស្នើសុំឱ្យរក្សាការសម្ងាត់ ហើយមិនប្រកាសជាសាធារណៈនូវឯកសារពាក់ព័ន្ធនឹងហេតុការណ៍ភេរវកម្មនេះ។ 
អាមេរិកពិចារណាការប្រកាសឯកសារសម្ងាត់មួយចំនួនអំពីការវាយប្រហារភេរវកម្ម ១១ខែកញ្ញា - ảnh 1រូបភាពនៃការវាយប្រហារភេរវកម្ម ថ្ងៃទី ១១ វិច្ឆិកា នៅសហរដ្ឋអាមេរិក (ប្រភព៖ welt.de)

នៅថ្ងៃទី ៩ ខែសីហា អាជ្ញាធរអាមេរិកបានជូនដំណឹងថា នឹងពិចារណាលើឯកសារសម្ងាត់ដែលពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដើម្បីកំណត់ថា តើឯកសារមួយណាអាចបានប្រកាសជាសាធារណៈបាន ដោយយោងតាមបំណងប្រាថ្នារបស់ក្រុមគ្រួសារជនរងគ្រោះ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តពិនិត្យឡើងវិញនូវឯកសិទ្ធិពីមុនរបស់ខ្លួនក្នុងការមិនបង្ហាញឯកសាររសើប មួយចំនួនហើយនឹងកំណត់ព័ត៌មានសមស្របសម្រាប់ការចេញផ្សាយ។ ភ្នាក់ងារ FBI ក៏បាននិយាយផងដែរថា ទីភ្នាក់ងារនេះនឹងប្រកាសព័ត៌មានបែបនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ដោយសារតែការជជែកគ្នាផ្នែកច្បាប់ រដ្ឋបាលអាមេរិកតាំងពីមុនមក បានស្នើសុំឱ្យរក្សាការសម្ងាត់ ហើយមិនប្រកាសជាសាធារណៈនូវឯកសារពាក់ព័ន្ធនឹងហេតុការណ៍ភេរវកម្មនេះ។ ទោះយ៉ាងណា ប្រធានាធិបតី Joe Biden នៅថ្ងៃទី ៩ ខែសីហា បានឲ្យដឹងថា លោកស្វាគមន៍ចំពោះការពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធនឹងហេតុការណ៍ភេរវកម្មនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ