អាមេរិកពិចារណាបញ្ជូនកាំជ្រួច Patriot ទៅកាន់តំបន់ Baltic
(VOVWORLD) - កងទ័ពអាមេរិកកំពុងពិចារណាបញ្ជូនកាំជ្រួច Patriot ទៅកាន់តំបន់ Baltic ដើម្បីចូលរួមការធ្វើសមយុទ្ធជាមួយអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នារដូវក្តៅនេះ ក្នុងកាលៈទេសៈ រុស្ស៊ីក៏កំពុងត្រៀម រៀបចំឲ្យការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅបេឡារុស នាខែ កញ្ញា ខាងមុខ។
អាមេរិកពិចារណាបញ្ជូនកាំជ្រួច Patriot ទៅកាន់តំបន់ Baltic |
(VOVworld) – កងទ័ពអាមេរិកកំពុងពិចារណាបញ្ជូនកាំជ្រួច Patriot ទៅកាន់តំបន់ Baltic ដើម្បីចូលរួមការធ្វើសមយុទ្ធជាមួយអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នារដូវក្តៅនេះ ក្នុងកាលៈទេសៈ រុស្ស៊ីក៏កំពុងត្រៀម រៀបចំឲ្យការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅបេឡារុស នាខែ កញ្ញា ខាងមុខ។ ការដាក់ពង្រាយកាំជ្រួច Patriot គឺផ្នែកមួយនៃផែនការធ្វើសមយុទ្ធការពារ ដែនអាកាសពហុជាតិនាខែកក្កដាខាងមុខដែលមានឈ្មោះថា “បេតិក្ខភ័ណ្ឌ Tobruk”។ ស្តីអំពីបញ្ហានេះ នៅសន្និសីទកាសែតរួមជាមួយប្រធានា ធិបតីលីទុយអានី លោកស្រី Dalia Grybauskaite រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Marttis បានបដិសេធអត្ថធិប្បាយអំពីលទ្ធភាពដាក់ពង្រាយកាំជ្រួច ប្រចាំនៅលីទុយអានី។ ម្ចាស់វិមានបញ្ជកោណបានប្រកាសថា៖ រាល់សេចក្តី សម្រេចទាក់ទិននឹងត្រូវបានអនុវត្តដោយឈរលើការពិគ្រោះយោបល់ជាមួយរដ្ឋា ភិបាលលីទុយអានី ព្រមទាំង សង្កត់ធ្ងន់ទៅលើការដាក់ពង្រាយយោធារបស់ NATO ក្នុងតំបន់ដោយគោលដៅការពារខ្លួនឯងតែប៉ុណ្ណោះ៕