អាមេរិកពិចារណាលើកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំង IS
(VOVworld)-បន្ទាប់ច្រើនសប្តាហ៍ធ្វើការរិះគន់រុស្ស៊ីដែលអនុវត្តរាល់ការវាយប្រហារ
តាមជើងអាកាសមិនត្រឹមតែតម្រង់ទៅលើអង្គការរដ្ឋអ៊ីស្លាមស្វ័យ ប្រកាស IS នៅ
ស៊ីរីប៉ុណ្ណោះ ថែមទាំងនាថ្ងៃទៅ១៨វិច្ឆិកា ប្រធានាធិបតី អាមេរិក លោក Barack
Obama មានការផ្លាស់ប្តូរគោលជំហរ ខណៈដែល វាយតម្លៃសមភាគីរុស្ស៊ី Vladimir
Putin ជា “ដៃគូមួយមានចរិតលក្ខណៈស្ថា បនា” ព្រមទាំងបើកចំហរលទ្ធភាពថា វ៉ាស៊ីនតោននឹងសហប្រតិបត្តិការយោ ធាជាមួយម៉ូស្គូ។ ថ្នាក់ដឹកនាំអាមេរិករូបនេះ ក៏បានសម្តែងនូវក្តីសង្ឃឹមទៅលើ ការកែប្រែយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅស៊ីរី បន្ទាប់
ពីការដែលយន្តហោះស៊ីវិល នៃប្រទេសនេះ ត្រូវការវាយប្រហារភេរវកម្មលើលំហរ
អាកាសរបស់អេហ្ស៊ីប ហើយ IS ប្រកាសថាជាមេគំនិត។
សេចក្តីប្រកាសរបស់ប្រធានាធិបតី Obama ត្រូវបានចាត់ទុកជាសញ្ញា សកម្ម ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិយាយ ដោយឡែក និងរវាងរុស្ស៊ីជាមួយលោកខាងលិចនិយាយរួមកំពុងស្ថិតក្នុង កម្រិតទាបបំផុតតាំង
ពីមុនមក។ប៉ុន្តែក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត វិមានបញ្ចកោណក្នុងថ្ងៃដដែល
បានប្រកាសថាវ៉ាស៊ីនតោនមិនទាន់មានផែន ការសហការជាមួយម៉ូស្គូក្នុងបណ្តា
យុទ្ធនាការវាយប្រហារតាមជើងអាកាស ទៅលើ IS នៅស៊ីរីនៅឡើយ៕