អាមេរិកពិចារណាវិធានការតបតវិញរុស្ស៊ី
(VOVWORLD) - ភាពតានតឹងក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិកបន្តមានសញ្ញាឡើង ជណ្តើរបន្ទាប់ពីវ៉ាស៊ីនតោនប្រកាសកំពុងវាយតំលៃផលវិបាកហើយពិចារណា វិធានការឆ្លើតតបតវិញសេចក្តីសម្រេចរបស់ម៉ូស្គូដែលទាមទាឲ្យអាមេរិកដក បុគ្គលិកជាង ៧០០ នាក់ក្នុងអង្គទូតចេញពីរុស្ស៊ី។
អាមេរិកពិចារណាវិធានការតបតវិញរុស្ស៊ី |
(VOVworld) - ភាពតានតឹងក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិកបន្តមានសញ្ញាឡើង ជណ្តើរបន្ទាប់ពីវ៉ាស៊ីនតោនប្រកាសកំពុងវាយតំលៃផលវិបាកហើយពិចារណា វិធានការឆ្លើតតបតវិញសេចក្តីសម្រេចរបស់ម៉ូស្គូដែលទាមទាឲ្យអាមេរិកដក បុគ្គលិកជាង ៧០០ នាក់ក្នុងអង្គទូតចេញពីរុស្ស៊ី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន នាថ្ងៃទី ៣១ កក្កដា អ្នកនាំពាក្សក្រសួងការបរទេសអាមេរិកបានឲ្យដឹង ថា៖ ស្ថាប័នេះកំពុងវាយតំលៃផលវិបាកដោយសេចក្តីសម្រេចរបស់រុស្ស៊ីហើយ ពិចារណាការឆ្លើយតបតវិញ។ នាសប្តាហ៍មុន សភាជាន់ទាបនិងព្រឹទ្ធសភា អាមេរិកបានអនុម័តលើគំរោងច្បាប់ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ី។ ប្រការនេះត្រូវបានចាត់ទុកជាគំរោងច្បាប់ស្តីអំពីគោលនយោបាយកិច្ចការប រទេសធំដំបូងដែលរដ្ឋសភាអាមេរិកអនុម័តក្រោមអាណត្តិរបស់ប្រធានាធិបតី រុស្ស៊ី លោក Donald Trump ហើយកំពុងរងចាំការចេញផ្សាយ។ ប្រទេសអឺរ៉ុបជា ច្រើនក៏បានឡើងសម្លេងប្រឆាំងជំទាស់គំរោងច្បាប់នេះដោយសារវាអាចធ្វើ មហន្តរាយទៅលើសកម្មភាពពាណិជ្ជកម្មដែលក្រុមហ៊ុនអឺរ៉ុបនានាចូលរួម៕